ករណីដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ក្នុងខណ្ឌឫស្សីកែវ បន្តិចទៀតនេះនឹងមានអគ្គិសនីប្រើប្រាស់វិញហើយបងប្អូន!!!
ព័ត៌មាន
487

ភ្នំពេញ៖ ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១ (GS1-F5) នាវេលាម៉ោង ១៨:៥៥នាទីល្ងាចថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ  មូលហេតុដោយសារតែមានកំហូចតំណក្បាលកាបខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ (១)ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ (២)សង្កាត់គីឡូម៉ែត្រលេខ៦ (៣)ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ (៤)សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងនោះដែរ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីអាចភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង២២:៣០នាទីយប់ថ្ងៃដដែល។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕