គិតត្រឹមម៉ោងជាង៥ល្ងាចនេះ មនុស្ស១៧នាក់ត្រូវបានជួយសង្គ្រោះយកចេញពីគំនរបាក់ស្រុងព្រះវិហារហើយ តែស្លាប់២នាក់ នៅសល់៣នាក់ទៀត!!!
ព័ត៌មាន
1.86K

សៀមរាប៖ មានការភ្ញាក់ផ្អើលខ្លាំងមួយបានកើតឡើង ដោយមានហេតុការណ៍បាក់ស្រុតព្រះវិហារកំពុងសាងសង់ នៅវត្តប្រាសាទគោកចក សង្កត់មនុស្ស២០នាក់ជាប់នៅខាងក្រោមបណ្តាលឲ្យមានអ្នកខ្លះស្លាប់ និងខ្លះទៀតរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៣រសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

ពេលនេះសមត្ថកិច្ចជំនាញ ប្រជាពលរដ្ឋ កំពុងតែអន្តរាគមន៍ជួយសង្គ្រោះមនុស្សនៅទីតាំងកើតហេតុ ហើយបើគិតមកទល់នឹងវេលាម៉ោងជាង៥ល្ងាចនេះ មនុស្ស១៧នាក់នាក់ហើយ ត្រូវបានសង្គ្រោះយកចេញបញ្ជូនទៅមន្ទីរពេទ្យ តែក្នុងនោះមាន២នាក់ស្លាប់ ហើយនៅសល់៣នាក់ទៀត សមត្ថកិច្ចកំពុងតាមរកនិងយកចេញពីគំនរព្រះវិហារនេះ៕