ពិធីបំពាក់មេដាយ ដល់កីឡាករ យ៉ុង ម៉េងលី ឈ្នះមេដាយមាស១គ្រឿង លើប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis វិញ្ញាសា Full contact Padded Stick Weight 60-65

ភ្នំពេញ៖ ពិធីបំពាក់មេដាយ ដល់កីឡាករ យ៉ុង ម៉េងលី ឈ្នះមេដាយមាស១គ្រឿង លើប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis វិញ្ញាសា Full contact Padded Stick Weight 60-65 សម្រាប់ការប្រកួតថ្ងៃទី២ ធ្នូ ឆ្នាំ២០១៩។

សូមបញ្ជាក់ថា កីឡាករជម្រើសជាតិកម្ពុជា គុនល្បុក្កតោ ឈ្មោះយ៉ុង ម៉េងលី ដណ្តើមបានមេដាយមាស ក្នុងការប្រកួត កីឡាដំបងខ្លី Arnis លើវិញ្ញាសា Padded Stick ទម្ងន់ ៦០-៦៥ គីឡូក្រាម ក្រោយយកឈ្នះម្ចាស់ផ្ទះហ្វីលីពីន VALENZUELA BILLY JOEL នៅវគ្គផ្តាច់ព្រ័ត្រ ។

យ៉ុង ម៉េងលី ជាកីឡាករដំបូងគេរបស់កម្ពុជាយើង ដែលដណ្តើមបានមេដាយមាស ឲ្យ ប្រទេសជាតិ សម្រាប់ព្រឹត្តិការណ៍ SEA Games នៅហ្វីលីពីនឆ្នាំ២០១៩នេះ ។ប្រតិភូដឹកនាំកីឡាទៅចូលរួមប្រកូតនេះ ប្រាប់បណ្តាញផ្សព្វផ្សាយថា គិតត្រឹមថ្ងៃទី ២ ខែធ្នូនេះ ក្រុមអត្តពលិកកម្ពុជាយើង បានឈ្នះមេដាយសរុប ១៣គ្រឿងហើយក្នុងនោះ មេដាយ មាស១ ប្រាក់៣ និងសំរឹទ្ធ៩គ្រឿង ជូនប្រទេសជាតិ ៕