(វីដេអូស្តែងៗ) នគរបាលប៉ុស្ដិ៍បឹងសាឡាងម្នាក់ ផ្ទុះកំហឹងដកកាំភ្លើងAK47បាញ់រះ៤គ្រាប់ផ្ទួនៗគ្នា ត្រូវចំបុរសម្នាក់!!!
ព័ត៌មាន
6.11K

ភ្នំពេញ៖ ខ្មាន់កាំភ្លើងម្នាក់ជានគរបាលប៉ុស្ដិ៍បឹងសាឡាង ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ក្រោយដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ ត្រូវចំជើងគូជម្លោះ បណ្តាលឲ្យរងរបួស ។

ហេតុការណ៍នេះបានកើតឡើងកាលពី​វេលាម៉ោង១០ព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ខ្មាន់កាំភ្លើងខាងលើនេះ គឺជាមន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង បានទាស់ពាក្យសម្ដីគ្នា ជាមួយបុរសម្នាក់រស់នៅជិតគ្នា រហូតដកកាំភ្លើងAK47 បាញ់រះចំនួន៤គ្រាប់ផ្ទួនៗគ្នា ដោយ៣គ្រាប់បាញ់ឡើងលើ និង១គ្រាប់ទៀត បាញ់ត្រូវចំភាគីជម្លោះបណ្តាល្យរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

បច្ចុប្បន្នខ្មាន់កាំភ្លើខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕