អាសូរពន់ពេក!!! ស្រ្តីម្នាក់កាលនៅក្រមុំត្រូវឪពុកចាប់រំលោភ លុះពេលបានប្តីត្រូវគេរំលោភហើយសម្លាប់យ៉ាងព្រៃផ្សៃទៀត
ព័ត៌មាន
14.1K

ប៉ោយប៉ែត៖ មានករណីដ៏គួរឲ្យរន្ធត់មួយបានកើតឡើង ដោយស្រ្តីម្នាក់កាលនៅក្រមុំត្រូវឪពុកចាប់រំលោភ លុះពេលបានប្តីត្រូវគេរំលោភហើយសម្លាប់ទៀត ត្រូវបានគេប្រទះឃើញក្នុងសភាពសពហើមស្អុយរលួយទៅហើយ។

ហេតុការណ៍នេះបានកើតឡើងនារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅម្តុំដីឡូត៍មួយកន្លែង ស្ថិតនៅភូមិបាលិល័យ២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

សពស្រ្តីរងគ្រោះត្រូវបានគេស្គាល់អត្តសញ្ញាណហើយ មានឈ្មោះស ស ន អាយុ២៦ឆ្នាំ និងប្តីឈ្មោះសំ ពិសិដ្ឋ អាយុ៣០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកោសលវិច្ឆ័យ ដើម្បីធ្វើការស៊ើបអង្កេតស្វែងរកជនល្មើសយកទៅផ្តន្ទាទោសតាមច្បាប់៕