រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បោះពួយយ៉ាងលឿនជ្រុលទៅបុកបង្គោលភ្លើងបាក់អស់មួយដើម រួចព្យាយាមបើករត់ត្រូវប្រជាពលរដ្ឋក្បែរនោះដេញតាមឃាត់បានភ្លាមៗ (មានវិដេអូ)
ព័ត៌មាន
326

ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បោះពួយលឿនជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យបាក់អស់មួយដើម រួចព្យាមយាមបើករត់ត្រូវបានប្រជាពលរដ្ឋក្បែរនោះឃាត់បានភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោង ០៤ និង ០៥ នាទីឈានចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់គោកឃ្លាន ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមសម្ដីបងប្អូនប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តក្រឡុកស៊ីម៉ងត៍ខាងលើ ដែលពាក់ស្លាកលេខភ្នំពេញ 5A 0543 បានធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុក៏រេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យបាក់អស់មួយដើម ហើយព្យាយាមបើករត់ ត្រូវប្រជាពលរដ្ឋក្បែរនោះនាំគ្នាដេញឃាត់បានភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការវាស់វែងយកទៅរក្សាទុកនៅស្នងការនគរបាលរាជធានីដើម្បីរង់ចាំធ្វើការដោះស្រាយតាមច្បាប់៕