តារាប្រុសស្រីល្បីឈ្មោះ ៤រូប ចូលរោងការយ៉ាងហ៊ឹកហ៊ាក់ក្នុងរយៈពេល៣ថ្ងៃជាប់គ្នា
កម្សាន្ត
45.4K

ភ្នំពេញ៖ ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នានេះ គេសង្កេតឃើញ តារាប្រុសស្រី ដែលមានឈ្មោះល្បី បោះសំឡេង ក្នុងប្រទេសកម្ពុជា បានរៀបអាពាហ៍ពិពាហ៍ជាបន្តបន្ទាប់ នៅចុងខែវិច្ឆិកានេះ ក្រោយចំណងមិត្តភាពស្នេហារបស់តារាប្រុសស្រីទាំង៤ដួង បានប្រើពេលជាយូរដើម្បីស្វែងយល់ចិត្តគ្នាផងដែរ រហូតគូស្នេហ៍ខ្លះ ពេលបញ្ចប់ភាពនៅលីវ នឹងមានគម្រោងបើកជំនួញរៀងៗខ្លួនផងដែរ។

ក្នុងនោះរួមមានដូចជា៖

ទី១. ពិធីការិនីសម្បូរវោហារសព្ទ អ្នកនាង កែវ សីហា បានចូលរោងការជាមួយនឹងស្វាមីជា វេជ្ជបណ្ឌិត គឺលោកសត្យា ដែលមានរូបរាងស្រស់សង្ហារ គួបផ្សំនឹងសម្រស់របស់ភរិយា គឺអ្នកនាង កែវ សីហា កាន់តែសាកសមគ្នា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយបានស្វែងយល់ចិត្តគ្នាអស់រយៈពេល ៩ឆ្នាំមកហើយ។

ទី២. ពិធីករប៉ិនខាងវោហាស័ព្ទ កំប្លុកកំប្លែង មិនចេះរីងស្ងួត គឺពោះម៉ាយ ចាយសម្តី លោក ប៉ែន ចំរុង បានចូលរោងការជាមួយនឹងភរិយាស្រស់សោភា គឺអ្នកនាង ហ៊ុន ម៉ាណេ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នៅវិមានពិភពថ្មីសែនសុខ។

និងគូទី៣ នៃចុងខែវិច្ឆិកានេះ គឺ អ្នកនាង សួស វីហ្សា និងលោក ថមមី បានសម្រេចចិត្តដឹកដៃគ្នាចូលរោងការ បញ្ចប់ភាពនៅលីវ កាលពីថ្ងៃ​ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈដែលចំណងស្នេហ៍អ្នកទាំង២ ផ្តើមចេញពីមិត្តភក្តិជិតស្និទ្ធិគ្នា រហូតយល់ចិត្តថ្លើមគ្នា សាងជីវិតរួមគ្នានាអនាគត ។

មិនទាន់អស់ទេ នៅមាន ​គូ​អ្នកសិល្បៈជាច្រើនទៀត ​នឹងបន្ត​ចូល​រោងការនាពេលខាងមុខនេះផងដែរ ៕