Arsenal បណ្តេញ​គ្រូបង្វឹក​Unai ចេញ​ពី​តំណែងជាផ្លូវការហើយ​!!

ក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal បានប្រកាសពីការចែកផ្លូវជាមួយអ្នកចាត់ការទូទៅ Unai Emery ជាផ្លូវការហើយ នៅល្ងាចថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយដឹកនាំបានតែ ១៨ខែប៉ុណ្ណោះ បន្ទាប់ពីបុរសជនជាតិអេស្ប៉ាញខាងលើ ត្រូវបានបណ្តេញចេញដូចគ្នាពីក្លឹបបារាំង Paris Saint-Germain។

ការបញ្ចប់កិច្ចសន្យាមុនកាលកំណត់នេះដែរ ត្រូវបានធ្វើឡើង ក្រោយពេលបុរសជនជាតិអេស្ប៉ាញ ដែលធ្លាប់ដឹកនាំ Sevilla ឈ្នះជើងឯក Europa League ៣សម័យកាលដឹកនាំ Arsenal លេងមិនឈ្នះសោះក្នុងចំណោម ៧ប្រកួតចុងក្រោយ និងធ្ងន់ធ្ងរបំផុតពេលចាញ់ក្រុមអាល្លឺម៉ង់ Eintracht Frankfurt ២-១ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ទៀតនៅ Europa League។

លោក Freddie Ljungberg ជំនួសការរបស់ Unai Emery នឹងដឹកនាំ Arsenal បណ្តោះអាសន្ន គិតចាប់តាំងពី Premier League សប្តាហ៍ទី១៤ តទៅ និងត្រៀមលេងវគ្គចែកពូល ៣២ក្រុមចុងក្រោយនៃពានអឺរ៉ុប UEFA Europa League ទៀតផង។

Arsenal បានកំពុងតែឈរនៅលេខរៀងទី១៣ បណ្តោះអាសន្នក្នុង Premier League មាន ១៨ពិន្ទុ នៅក្រៅតំបន់កាត់ចោលតែ ៨ពិន្ទុប៉ុណ្ណោះ ដែលត្រូវតតាំងជាមួយម្ចាស់ផ្ទះ Norwich City នារាត្រីថ្ងៃអាទិត្យស្អែកនេះដែរ៕

ប្រភព៖ BBC