​អ្នកដំណើរជាង​៤០នាក់ព្រលឹងចុងសក់!! ​យន្តហោះHavilland Dash 8-300ចុះចតចំពេល​ភ្លៀងទឹកកកវាយប្រហារ ​ខ្ទេចផ្នែកក្បាល​,ស្លាប​និងត្រូវរន្ទះបាញ់
ព័ត៌មានអន្តរជាតិ
2.07K

បរទេស៖ អ្នកដំណើរជាង​៤០នាក់នៅលើយន្តហោះធុនតូចមួយគ្រឿង​ភ័យយ៉ាងខ្លាំង ក្រោយយន្តហោះរបស់ខ្លួនចុះចត​ ចំពេលភ្លៀងទឹកក ដំធំៗធ្វើឲ្យយន្តហោះ​ ត្រូវធ្លុះសុះ​ស្ទើរទាំងទាំងស្រុង​។ ក្នុងពេលដែលត្រៀមចុះចតយន្តហោះដឹកអ្នកដំណើរ​៤១នាក់​ត្រូវ រន្ទះបាញ់ចំ ហើយត្រូវភ្លៀងទឹកកក មានគ្រាប់ធំ​ៗ ធ្លាក់ចុះយន្តហោះធ្វើឲ្យយន្តហោះត្រូវខ្ទេចខ្ទីទាំងស្រុង តែ​សំណាង​យន្តហោះចុះចតដោយសុវត្ថិភាព​។

ហេតុការខាងលើកើតឡើង​ពេលយន្តហោះដឹកអ្នកដំណើរធុនតូច​ប្រភេទ​ Havilland Dash 8-300 មានជើងហោះហើរ 9J-PZB (MSN 405) របស់ក្រុមហ៊ុនអាកាសចរណ៍​ Proflight ​ពេលកំពុងតែបន្ទាបខ្លួនចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ​ Kenneth Kaunda ​ក្នុងទីក្រុង​ Lusaka ​ប្រទេស​Zambia នៅវេលាម៉ោង​១៥និង​២០នាទីថ្ងៃ ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩។

ជាក់ស្តែង​យន្តហោះរបស់ក្រុមហ៊ុន Proflight ដឹកអ្នកដំណើរ​៤១នាក់​ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ​ Kenneth Kaunda ​ក្នុងរដ្ឋធានី​ Lusaka ក៏ត្រូវ​រន្ទះបាញ់ចំ និងភ្លៀងដុំទឹកកក​​ ។ អ្នកដំណើរនៅខាងក្នុងយន្តហោះបានឲ្យដឹងថា ពួកគាត់បារម្ភយ៉ាងខ្លាំង ដោយដុំទឹកកកធំធ្លាក់ចំយន្តហោះ​ លាន់ឮស៊ូយ៉ាងខ្លាំង ។ គ្មានអ្នកណាម្នាក់រងរបួសនៅក្នុងហេតុការណ៍ខាងលើនោះឡើយ​។

កាលពីដើមឆ្នាំ​២០១៩​នេះ យន្តហោះ​​ Airbus A380-841 របស់ក្រុមហ៊ុនអាកាសចរណ៍​ China Southern Airlines ​មានលេខហោះហើ B-6140ក៏ជួបហេតុការដូចគ្នានេះដែរ គឺភ្លៀងទឹកកក​ពេលហោះហើរពិទីក្រុងក្វាងចូវទៅកាន់ទីក្រុងប៉េកាំង ៕

ប្រភព៖ The Aviation Herald