គួរឲ្យ​កោតសរសើរ​ណាស់!! កូនខ្មែរម្នាក់ទៀតហើយ យុវតី​ សុខុម តារារចនា ឈ្នះមេដាយមាស​និងប្រាក់ ​ក្នុងការប្រកួតលំដាប់ពិភពលោក

យុវតី​កម្ពុជា​ សុខុម តារារចនា ជាបុត្រធីតារបស់លោកបណ្ឌិត ស្តើង សុខុម រដ្ឋលេ ខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាស្ថាបនិកសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS​។ យុវតីទើបតែមានអាយុ ១៤ ឆ្នាំជា​សិស្សរៀននៅថ្នាក់ទី ១០ ក្នុង​រាជធានី​ភ្នំពេញយុវតី បាន​ឈ្នះមេដាយ​មាស​ចំនួន៣ និង​ប្រាក់ចំនួន៩ ពី​កម្មវិធី​ប្រកួតWorld Scholar’s Cup Competition ដែលទើបបានបញ្ចប់នាពេលថ្មីៗនេះ នៅសាកលវិទ្យាល័យយែល(Yale University) លើប្រធានបទ«ពិភពលោកលើដែនកំណត់អតិបរមា ឬ ពិភពលោកក្នុងស្ថានភាពតឹងតែង»( World on the Margins) ដែលមានសិស្សានុស្សិសប្រមាណ១,៥០០ នាក់មកពី ៨២ ប្រទេសជុំវិញពិភពលោកចូលរួមប្រកួត។អាចនិយាយបានថាជាយុវតីឈ្នើ ម ជាធនធានមនុស្សប្រកបដោយថាមភាពម្នាក់កម្ពុជាដែលបាននាំមកនូវមោទនភាពសម្រាប់ជាតិ ។

យុវតី​ សុខុម តារារចនា បានឆ្លងកាត់ការប្រកួតជម្រុះនៅតាមតំបន់ដោយការប្រកួតលើកទី១ធ្វើនៅទីក្រុងភ្នំពេញប្រទេសកម្ពុជាកាលពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែឧសភាឆ្នាំ២០១៩ ទទួលបានមេដាយប្រាក់១ ទើបអាចចូលរួមប្រកួតជម្រុះលើកទី ២ នៅ ABUNDANT LIFE INTERNATIONAL SCHOOL (ALIS)ទីក្រុងស៊ីតនីប្រទេសអូស្រ្តាលី កាលពីថ្ងៃទី ១៥ដល់ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៩ដោយទទួលបានមេដាយមាស១និងប្រាក់ចំនួន១និង ការប្រកួតផ្តាច់ព្រ័ទ្ធប្រារពធ្វើនៅសាកលវិទ្យាល័យយែល (Yale)សហរដ្ឋអាមេរិចកាលពីថ្ងៃទី៨ដល់ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៩កន្លង ទៅនេះដោយទទួលបានជ័យលាភីមេដាយមាសចំនួន ២និងមេដាយប្រាក់ចំនួន៧លើវិញ្ញាសា Writing និងវិញ្ញាសា Special Area (Special subject ) ។

កម្មវិធីប្រកួតដណ្តើមពានរង្វាន់ពិភពលោក World Scholar’s Cup គឺជាកម្មវិធីសិក្សារបស់ក្រុមអន្តរជាតិមួយដែលមានសិស្សនិស្សិតចូលរួមមកពី៨២ប្រទេស។ការប្រកួតប្រជែ ងនេះត្រូវបានបង្កើតឡើងដោយDemiDecជាពិសេសដោយលោក Daniel Berdiche vskyប្រធាន DemiDec ក្នុងឆ្នាំ ២០០៦។អង្គការ World Scholar’s Cupបានបញ្ជាក់ ថាគោលបំណងរបស់កម្មវិធីនេះគឺដើម្បីទាក់ទាញសិស្សដែលចាប់អារម្មណ៍ក្នុងការ រៀនលើ សពីកម្មវិធីសិក្សាធម្មតានិងផ្តោតលើការនាំសិស្សពីវប្បធម៌ផ្សេងៗគ្នាមកចូលរួមជាមួយគ្នាដើម្បីពិភាក្សាអំពីបញ្ហានិងគំនិតដែលទាក់ទងនឹង បច្ចប្បន្នភាព ។

មេដាយដែលយុវតី សុខុម តារារចនា ដណ្តើមបានវាជាមោទនភាពមួយសម្រាប់ប្រទេសជាតិសម្រាប់គ្រួសារនិងសម្រាប់ខ្លួនឯងផ្ទាល់ ។ ជោគជ័យនេះធ្វើឲ្យពិភពលោកស្គាល់ថាកូនខ្មែរក៏អាចធ្វើបានហើយខ្មែរក៏មានធនធានមនុស្សប្រកបដោយសមត្តភាពដូចជាតិសាសន៍ដ៏ទៃដែរ,កូនខ្មែរក្លាហាននិងមានសមត្តភាពអាចប្រកួតប្រជែងឈ្នះបាមេដាយ មាសកំរិតពិភពលោក។ វាមិនមែនជារឿងធម្មតាប៉ុន្មាននោះទេនៅក្នុងចំណោមមនុស្សជាង១,៥០០ នាក់មកពីជុំវិញពិភពលោក,យុវតី សុខុម តារារចនា ក្នុងវ័យតែ១៤ឆ្នាំ ហ៊ានចូលរួមក្នុងកម្មវិធីលំដាប់ពិភពលោកហើយយកឈ្នះមនុស្សរាប់ពាន់នាក់ដណ្តើមបានមេ ដាយមាស ៣និងប្រាក់ចំនួន៨ដែលអាចបញ្ជាក់ថាសមត្ថភាពនិងចំណេះដឹងរបស់យុវតីពិតជាមិនធម្មតានោះទេ។ព្រោះមិនមែនបានសេចក្តីថាអ្នកទៅប្រឡងទាំងជាង១,៥០០ នាក់នេះសុទ្ធតែបានមេដាយនោះទេមានមួយចំនួនធំគឺមិនទទួលបានមេដាយសូម្បីតែ មួយ ។

គួរបញ្ជាក់ផងដែរថាក្រោយការប្រកួតប្រជែងបានទទួលជោគជ័យយុវតី សុខុម តារារចនា ក៏បានឆ្លៀតពេលទស្សនកិច្ចសិក្សាស្វែងយល់បន្ថែមនៅសាកលវិទ្យាល័យហាវើត (Harvard University)ចូលរៀនសាកល្បងនៅforest ridge school of the sacred heart (high school ) ទីក្រុងស៊ីអាតធល(Seattle)រដ្ឋវ៉ាស៊ីតោន(Washington)​៕