ភិន សុដាលីស បង្ហោះសារចាក់ដោត ក្នុងថ្ងៃរៀបការរបស់ ប៉ែន ចំរ៉ុង (មានវីដេអូ)
កម្សាន្ត
15.5K

ភ្នំពេញ៖ ប្រិយមិត្តពិតជាបានស្គាល់ហើយ ពីប្រជាប្រិយភាពរបស់តារាសម្តែង និងពិធីករដ៍ល្បី គឺលោក ប៉ែន ចំរ៉ុង ដែលតែងតែទាញយកនូវចំណាប់អារម្មណ៍ពីទស្សនិកជន អោយមានភាពសប្បាយរីករាយ គ្រប់ពេលមានវត្តមានរបស់លោក ក្នុងកម្មវិធីអ្វីមួយ។

ជាក់ស្តែងក្រោយជួបព្យុះភ្លៀងក្នុងជីវិតស្នេហា ពេលនេះ លោក ប៉ែន ចំរ៉ុង បាននិងកំពុងតែដឹកដៃម្ចាស់បេះដូងរបស់លោក ចូលរោងការហើយនៅថ្ងៃទី២៨ ខែវិច្ឆិកា​ ឆ្នាំ២០១៩ ។

ក្នុងពិធី​ហែរជំនូន​ ព្រឹកនោះដែរ ក៏មានការ​ចូលរួមពី​សំណាក់​ភ្ញៀវ​កិត្តិយស​ ក្រុមគ្រួសារ​សាច់ញាតិ​ទាំង​សងខាង​ រួម​ជាមួយ​នឹង​សិល្បៈ​ករ​ សិល្បៈ​ការិនី​ជា​ច្រើន​រូប​ ដែលមាន​ដូច​ជា​ លោក​ ឆាយ​ វីរៈយុទ្ធ និងភរិយា​,​ នី​ រតនា​ និង​ភរិយា​, ករុណា​ ពេជ្រ​, ខាត់​ សុឃីម​, កាតុ​, តាន់​ គីម​សួរ​,​ ម៉ម​ សុម៉ាលី​ និង​តារា​ល្បី​ៗ​ជា​ច្រើន​រូបទៀត​។ចំណែកពីធីពេលល្ងាច ក៏មានវត្តមានតារាល្បីៗជាច្រើនដួង ក្នុងប្រទេសកម្ពុជាចូលរួមផងដែរ ។

មក​ចាប់អារម្មណ៍​ជាមួយអតីត​ភរិយា​ ​គឺអ្នកនាង ភិន សុ​ដា​លី​ស ឯណោះ​វិញ ​មុន​ចូល​រោងការ​អតីត​ស្វាមី​មួយថ្ងៃ ​នាង​បាន​បង្ហោះ​រូបភាព​ដើរលេង​នៅ​ក្រៅ​ស្រុក ភ្ជាប់​នឹង​សារ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ថា៖ ​ជីវិត​ជា​ជម្រើស យើង​អាច​ជ្រើស រើស​ថា​យើង​ចង់​ដើរ​តាម​ផ្លូវ​ជីវិត​បែប​ណា ធ្វើជា​មនុស្ស​បែប​ណា រស់នៅ​បែប​ណា យើង​ប្រាថ្នា​អ្វី​ក៏បាន​ដែរ វា​សុទ្ធតែ​ជា​កម្មសិទ្ធិ​របស់​យើង​ទេ​។ ​ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវ​ខ្វល់ខ្វាយ​ គឺ​ត្រូវតែ​ធ្វើជា​មនុស្ស​ល្អ មនុស្ស​ត្រឹមត្រូវ មិន​ធ្វើ​អាក្រក់​ដើម្បី​បំផ្លាញ​អ្នកដទៃ។ ដកស្រង់ចេញពីសៀវភៅដំណើរ » ។

សារមួយនេះ ត្រូវបានមហាជនជាច្រើនកត់សម្គាល់ថា អាចនឹងការជាផ្តាំទៅកាន់អតីតស្វាមីរបស់នាង ផងដែរ៕