​ក្រុមឧទ្ទាមហ៊ូទី បាញ់ទម្លាក់ឧទ្ធម្ភាគចក្រអារ៉ាប៊ីសាអូឌីត ផ្ដាច់ជីវិតពីឡុត២នាក់
ព័ត៌មានអន្តរជាតិ
644

បរទេស៖ ក្រុមឧទ្ទាមហ៊ូទី គាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយ៉េមែន បានអះអាងថា ពួកគេបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache មួយគ្រឿងរបស់អារ៉ាប៊ីសាអូឌីត នៅក្បែរព្រំដែនយ៉េមែន-អារ៉ាប៊ីសាអូឌីត ដោយផ្ដាច់ជីវិតពីឡុតពីរនាក់។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃសុក្រនេះ នៅលើ Twitter អ្នកនាំពាក្យក្រុមឧទ្ទាមហ៊ូទី បានគូសបញ្ជាក់ ដូច្នេះថា៖ «ឧទ្ធម្ភាគចក្រ Apache មួយគ្រឿងរបស់អារ៉ាប៊ីសាអូឌីត ត្រូវបានបាញ់ទម្លាក់ដោយគ្រាប់មីស៊ីលរបស់ពួកយើង ...ហើយពីឡុតពីរនាក់ បានបាត់បង់ជីវិត បន្ទាប់ពីឧទ្ធម្ភាគចក្រនេះផ្ទុះឆេះទាំងស្រុង»។

ប៉ុន្តែភ្លាមៗ អារ៉ាប៊ីសាអូឌីត មិនទាន់ទទួលស្គាល់ការអះអាងរបស់ក្រុមឧទ្ទាមហ៊ូទី នៅឡើយទេ ខណៈគេដឹងថា Apache គឺជាឧទ្ធម្ភាគចក្រដែលទីក្រុងរីយ៉ាដ ទិញពីសហរដ្ឋអាមេរិក៕

ប្រភព៖​ Reuters​