អ្នកគាំទ្រ​ស្ទើរ​ពេញ​ព្រលា​ន​ជូនដំណើរ​បវរកញ្ញាចក្រវាលកម្ពុជា​ ​សំណាង​ ​អេ​លី​ណា ​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​​Miss​ ​Universe​ ​2019​(វីដេអូ)
កម្សាន្ត
1.26K

កាល​ពី​យប់ថ្ងៃទី​ ​២៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២០១៩​ ម្សិលមិញ​​នេះ​ ​បវរកញ្ញាចក្រវាលកម្ពុជា ​សំណាង​ ​អេ​លី​ណា​ ​បាន​ធ្វើដំណើរ​ចេញពី​ប្រទេស​កម្ពុជា​ ​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​សម្រស់​ប្រចាំឆ្នាំ​ ​Miss​ ​Universe​ ​2019​ ​នៅឯ​ ​Atlanta​,​ ​Georgia​ ​សហរដ្ឋអាមេរិក​ហើយ​ ​។​

​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ​នៅ​ថ្ងៃ​ដែល​បវរកញ្ញា​ ​សំណាង​ ​អេ​លី​ណា​ ​ឡើង​យន្តហោះ​នោះ​ ​គេ​សង្កេតឃើញ​មាន​ក្រុម​គ្រួស​សារ​ ​ក្រុមការងារ​ ​និង​ ​ពិសេស​នោះ​គឺ​វត្តមាន​អ្នកគាំទ្រ​ជាច្រើន​បាន​សម្រុក​ទៅ​ជូនដំណើរ​ដល់​អាកាស​យា​នដ្ឋា​អន្តរជាតិ​ភ្នំពេញ​ ​ដើម្បី​លើកទឹកចិត្ត​ ​និង​ ​ជូនពរ​ឱ្យ​ការ​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​៕