កញ្ញា មាស សុខសោភា ប៉ះជាមួយSandara Park ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីAseanFantasia2019
កម្សាន្ត
390

តារាចម្រៀងស្រីដ៏កំពូល កញ្ញា មាស សុខសោភា កំពុងតែទទួលបាននូវការសរសើរយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រនៅក្នុងប្រទេស ក្រោយនាងបានលេចមុខនៅក្នុងកម្មវិធីធំមួយ ដែលមានការច្រៀងរួមគ្នាជាមួយនឹងបណ្តាប្រទេសដទៃយ៉ាងកក្រើក។

ជាមួយគ្នានេះដែរ ពិតជាមោទនភាពចំពោះរូបនាងយ៉ាងខ្លាំង ដែលសម្លេងច្រៀងរួមគ្នាបែបនេះជាមួយបណ្តាប្រទេសផ្សេង ពិតជាពីរោះខ្លាំងមិនថាច្រៀងជាភាសាបរទេសយ៉ាងណាក្តី។

តែអ្វីដែលធ្វើឲ្យមហាជនជាច្រើន ផ្ទុះការកោតសរសើរកាន់តែខ្លាំងនោះគឺ ការស្លៀកពាក់របស់នាង នៅលើឆាកដ៏ធំក្នុងប៉ុស្តិ៍ទូរទស្សន៍ដ៏ល្បីមួយនេះ។ ដោយក្នុងនោះនាងបានធ្វើការច្នៃ ឈុតសម្លៀកបំពាក់ជាប់ជាមួយនឹងទង់ជាតិខ្មែរ អមជាមួយនឹងក្រមាខ្មែរ ដែលមើលទៅពិតជាសមរម្យសាកសមបំផុត ជាមួយនឹងកំពូលតារាចម្រៀងខ្មែរ ក្រោយមានគំនិតច្នៃឡើងបានយ៉ាងល្អ យ៉ាងដូច្នោះ។

​ក្នុងនោះ បើយោងតាមការបង្ហោះរបស់កញ្ញា មាស សុខសោភា ទាំងស្រុងថា ទីបំផុតនាងខ្ញុំបានបញ្ចប់បេសកកម្មដ៏លំបាកមួយនេះហើយគឺជាបេសសកម្មក្នុងការចូលរួមសម្តែងការប្រគុំតន្ត្រី​​​​ AseanFantasia2019 ដើម្បីជាឱកាសនៃការបង្ហាញបទចម្រៀងខ្មែរ ភាសាខ្មែរនៅលើឆាកអន្តរជាតិ។

សូមអរគុណដល់បងប្អូនទាំងអស់ដែលបានផ្តល់កម្លាំងចិត្ត ជាពិសេសបងប្អូនខ្មែរនៅកូរ៉េដែលបានចូលរួមទស្សនាផ្ទាល់ នាងខ្ញុំសង្ឃឹមថា​ការចូលរួមរបស់នាងខ្ញុំលើកនេះ

នឹងក្លាយជាកំលាំងចិត្តមួយសម្រាប់បងប្អូនសិល្បៈករទាំងអស់ក្នុងការបន្តប្រឹងប្រែងពង្រឹងសមត្ថភាពដើម្បីឆ្ពោះទៅកាន់ទីផ្សារអន្តជាតិ៕