ដល់ពេលហើយ អាចស៊ែលើកទឹកចិត្តម្នាក់១បានទេ.. ពួកគាត់ខំប្រឹងណាស់ដើម្បី​បងប្អូន​ ដើម្បីសិល្បៈ​យើង​« ខ្មែរថែកេរដំណែលខ្មែរ​ » (មានវីដេអូ)
កម្សាន្ត
1.25K

សៀមរាប៖ យោងតាមគណនីហ្វេសប៊ុក Aplus Cooc បានបង្ហោះទាំងស្រុងថា ៖ « ពួកគាត់ខំប្រឹងណាស់ដេីម្បី​បងប្អូន​ ដេីម្បីសិល្បៈ​យេីង​“ ខ្មែរថែកេរដំណែលខ្មែរ​ “ក្រុមហ៊ុនទេសចរណ៍ សង្ឃឹមនាំភ្ញៀវបរទេសទៅមេីលអោយច្រេីនៗផង​ កំរបានឃេីញឈុតធំណាស់​ ..#ល្ខោនខោល​ #ល្ងាចនេះ​ #លានជល់ដំរី​ #សៀមរាប » ។

សូមរំលឹកផងដែរថា យោងតាមការបង្ហោះ​របស់ឯកឧត្តម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការ នៃក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហោះ កាលពីវេលាម៉ោង១១ និង៤០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ទាំងស្រុងថា « ផ្ញើជូនអ្នកគាំទ្រវប្បធម៏ខ្មែរ អ្នកធ្វើគឺធ្វើហើយ នៅឡើយអ្នកគាំទ្រ សូមស្រឡាញ់អោយចេញពីចិត្ត កុំត្រឹមស្រែកបន្ទរយកតែសំលេង ជួបគ្នានៅសៀមរាប ២៨ វិច្ឆិកា ២០១៩» ។

ការសម្តែងល្ខោនខោលខ្នាតធំ នេះធ្វើឡើងនៅតំបន់អង្គរ ដែលជាថ្ងៃគំរប់ខួប១ឆ្នាំ ខណៈដែលល្ខោន​ខោល​របស់​កម្ពុជា​ ​ត្រូវ​បាន​អង្គការ​យូ​ណេស្កូ ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌ ​អរូបី​នៃ​មនុស្ស​ជាតិ​ ​នៅ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១៣ ​នៃ​គណៈ​កម្មការ​អន្តររដ្ឋាភិបាល​ សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេស្កូនៅ​ទីក្រុង​ព័រល្វី​ ​សាធារណរដ្ឋ​ម៉ូរីស​ ។

ក្នុងនោះក៏មានការបង្ហាញគម្រោងនៃកម្មវិធីផងដែរ ហើយការចូលទស្សនានេះ គឺធ្វើឡើងដោយសេរី មិនមានការលក់សំបុត្រអ្វីនោះឡើយ ដូច្នេះសង្ឃឹមថា នឹងមានបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលរួមទស្សនាឲ្យបានច្រើនកុះករ បង្ហាញឲ្យជាតិសាសន៍ជិតខាងបានឃើញ ថាកម្ពុជា ជាម្ចាស់វប្បធម៌ កម្ពុជា ជាម្ចាស់ល្ខោនខោល រួមគ្នាថែរក្សាឲ្យបាន កុំចាំដល់បាត់បង់ទើបស្តាយ ឬក៏កុំបានត្រឹមតែនិយាយតែមាត់ ដល់ពេលមានព្រឹត្តិការណ៍ខ្នាតធំ បែរជាគ្មានអ្នកមកគាំទ្រ ។ តោះផ្តើមចេញពីយើងទាំងគ្នា ហើយសូមជួយShare ម្នាក់មួយៗទៅឲ្យមិត្តភក្តិ បងប្អូន សាច់ញាតិ ជនរួមជាតិខ្មែរបានឃើញ នៅអញ្ជើញចូលរួមឲ្យបានច្រើន ៕