ពិធីករសម្បូរវោហារ លោក ប៉ែន ចំរ៉ុង ចូលរោងការហើយនៅព្រឹកនេះ
កម្សាន្ត
12K

ភ្នំពេញ៖ ប្រិយមិត្តពិតជាបានស្គាល់ហើយ ពីប្រជាប្រិយភាពរបស់តារាសម្តែង និងពិធីករដ៍ល្បី គឺលោក ប៉ែន ចំរ៉ុង ដែលតែងតែទាញយកនូវចំណាប់អារម្មណ៍ពីទស្សនិកជន ដោយមានភាពសប្បាយរីករាយ គ្រប់ពេលមានវត្តមានរបស់លោក ក្នុងកម្មវិធីអ្វីមួយ។

ជាក់ស្តែងក្រោយជួបព្យុះភ្លៀងក្នុងជីវិតស្នេហា ពេលនេះ លោក ប៉ែន ចំរ៉ុង បាននិងកំពុងតែដឹកដៃម្ចាស់បេះដូងរបស់លោក ចូលរោងការហើយនៅថ្ងៃទី២៨ ខែវិច្ឆិកា​ ឆ្នាំ២០១៩ នេះ។

ក្នុងពិធី​ហែរជំនូន​ ព្រឹកនេះដែរ ក៏មានការ​ចូលរួមពី​សំណាក់​ភ្ញៀវ​កិត្តិយស​ ក្រុមគ្រួសារ​សាច់ញាតិ​ទាំង​សងខាង​ រួម​ជាមួយ​នឹង​សិល្បៈ​ករ​ សិល្បៈ​ការិនី​ជា​ច្រើន​រូប​ ដែលមាន​ដូច​ជា​ លោក​ ឆាយ​ វីរៈយុទ្ធ​,​ នី​ រតនា​ និង​ភរិយា​, ករុណា​ ពេជ្រ​, ខាត់​ សុឃីម​, កាតុ​, តាន់​ គីម​សួរ​,​ ម៉ម​ សុម៉ាលី​ និង​តារា​ល្បី​ៗ​ជា​ច្រើន​រូបទៀត​ផងដែរ៕