គ្រូបង្រៀនម្នាក់ ជូនប្រពន្ធទៅប្រជុំ មកវិញចង.កផ្តាច់ជីវិត
ព័ត៌មាន
11.7K

កណ្តាល ៖ មានការភ្ញាក់ផ្អើលមួយបានកើត ដោយលោកបង្រៀនម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង២០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ប្ដីគាត់មានឈ្មោះ ញ៉ែម ម៉ាណូរត្ន័ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរគ្រូបង្រៀន មានជំងឺឈឺភ្នែក ធ្វើឲ្យពិបាកសម្រាន្ត និងមានជំងឺផ្លូវចិត្តហូបថ្នាំជាប្រចាំ ។ លុះដល់ថ្ងៃកើតហេតុ ប្ដីគាត់ គាត់ទៅប្រជុំនៅសាលាវិទ្យាល័យ ហ៊ុនសែនសេរីភាព ដល់ម៉ោង១១ និង៣០នាទី គាត់បានចេញពីសាលាមកដល់ផ្ទះវិញ ឃើញទ្វារបិទ បានស្រែកហៅប្ដី តែមិនឆ្លើយតប ក៏ដើរតាមចំហៀងផ្ទះ ស្រាប់តែឃើញប្ដីចង.ក និងខ្សែអង្រឹង ជាប់និងដែកទ្រម៉ាស៊ីនត្រជាក់ ស្លាប់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ទៅលើសាកសពនិងបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕