​គ្រូ​PSGថា ​ខ្ញុំ​មិនមែន​ឪពុករបស់Neymar ខ្ញុំ​អាចហាម​ឃាត់​​គេ​​កើតដែរ..?

លោក Thomas Tuchel គ្រូ​បង្គោល​ក្លឹប Paris Saint-Germain បាន​បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​ Neymar​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​។ Neymar បាន​ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡាករ​តិន្នីស Davis Cup នៅ​រាជធានី​ម៉ាឌ្រីដ​ អេស្ប៉ាញ ក្រោយ​ពី​គេ​ត្រលប់​ពី​របួស​។

លោក Tuchel បាន​ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មានមុនការប្រកួតរបស់​PSG ​ថា៖ «ឲ្យ​ខ្ញុំ​ធ្វើ​ម្ដេច​កើត? ខ្ញុំ​មិនមែន​ឪពុក​គេ​ផង​ហ្នឹង​។ ខ្ញុំ​មិនមែន​ជា​ប៉ូលិស​ ហើយ​ខ្ញុំ​ត្រឹម​តែ​ជា​គ្រូ​បង្វឹក»។

លោក​បាន​បន្ត​ថា៖ «គេ​ធ្វើ​បាន​ល្អ ក្នុង​ការ​ហ្វឹកហាត់​ ប៉ុន្តែ​ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​បែប​នេះ​ទេ (ការ​ចូល​រួម​ក្នុង Davis Cup)»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក Tuchel ក៏​បាន​ប្រកាស​ថា Neymar នឹង​ត្រលប់​មក​ជួយ​ PSG ក្នុង​ប្រកួត​ប៉ះ​នឹង Lille៕

ប្រភព៖ Marca