ជិះកង់ចេញពីផ្ទះ វង្វេងក្នុងព្រៃ ស្រាប់តែស្អែកឡើងស្រាប់តែប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម
ព័ត៌មាន
1.17K

ត្បូងឃ្មុំ៖ មានករណីប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់ត្រង់ចំណុច (ចងទោង) ក្នុងចម្ការស្វាយចន្ទី ភូមិវាលអណ្តើក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បង្កការឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ជនរងគ្រោះ(សព)មានឈ្មោះ ហោ ត្រាវ ភេទប្រុស អាយុ ៧៥ឆ្នាំ រស់នៅភូមិតំបែរ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនរងគ្រោះបានជិះកង់ចេញពីផ្ទះហើយ វង្វេងក្នុងព្រៃម្យ៉ាងទៀតគាត់មានជំងឺ លើសឈាមផង បណ្ដាលឲ្យខ្យល់គរស្លាប់តែម្តង។

បន្ទាប់ពីទទួលពត៌មានភ្លាមកម្លាំងជំនាញ នៃអធិដ្ឋាននគរបាលស្រុកតំបែរ សហការជាមួយអាជ្ញាធរគ្រូពេទ្យបង្អែកស្រុកតំបែរ និងក្រុមគ្រួសារសព ចុះទៅដល់ចំណុចកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យឃើញសាកសពដេកផ្ងារឃ្លាតពីកង់ដួលចម្ងាយ1.5m ពុំមានរបួសស្នាមអ្វីទេ។ 

ក្រោយពិនិត្យរួច សពពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន ពុំពាក់ព័ន្ធនឹងករណីឃាតកម្មអ្វីឡើយ ហើយក៏ប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕