រថយន្តព្រូស បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដោលអោយបាក់អស់មួយកង់ ចំណែករថយន្តរងការខូចខាតមួយចំហៀងមុខយ៉ាងដំណំ (មានវិដេអូ)
ព័ត៌មាន
273

ភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿងបានរេចង្កូតទៅបុកនឹងរបាំងពុះចែកទ្រូងផ្លូវបណ្ដាលអោយរងការខូចខាតបាក់អស់មួយកង់នឹងរងការខូចខាតរថយន្តស្ទើតែទាំងស្រុង។

ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង ១១ និង ៥៥ នាទីត្រូវនឹងថ្ងៃទី ១៨ ខែ វិច្ចិកា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តព្រូសមួយគ្រឿងដែលពាក់ស្លាកលេខភ្នំពេញ 2AM 5042 បើកបរតាមបណ្ដោយផ្លូវព្រះមុនីវង្សពីត្បូងទៅជើង លុះមកដល់ត្រង់ចំណុចកើតហេតុក៏រេចង្កូតទៅបុកនឹងរនាំងពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួនមួយកង់និងរងការខូចខាតរថយន្ដស្ទើរតែទាំងស្រុងនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕