Update៖ រថភ្លើង បុក​កង់​បី​ឥណ្ឌា​អូស​ជា​ច្រើន​ម៉ែត្រ​ ចុះ​មនុស្ស​វិញ​ មិនដឹង​យ៉ាង​ណា​ (មានវិដេអូ)
ព័ត៌មាន
59.3K

​ភ្នំពេញ៖ រថភ្លើង​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​កង់​បីឥណ្ឌា អូសជាច្រើនម៉ែត្រ​បណ្តាល​ឲ្យ​ម៉ូតូ​បី​កង់​ខ្ទេច ហើយ​រថភ្លើង​ក៏​រង​ការ​ខូចខាត​បែក​កាង​ខាង​មុខ​ផង​ដែរ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ជា៨​ព្រឹកថ្ងៃ​ទី​១៧ ខែវិច្ឆិកា​ ឆ្នាំ២០១៩ នៅ​ចំណុច​ខាងក្រោយ​សាលា​តិច​ណូ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។

ប្រជាពលរដ្ឋ​ ​បាន​បន្ត​ថា ម៉ូតូ​កង់​បី​ស្លាក​លេខ​ភ្នំពេញ​១HZ-២៨៩៥ ហើយ​បាន​រង​ការ​ខូចខាត​ធ្ងន់ និង​ម្ចាស់​បាន​រត់គេច​ខ្លួន​បាត់ ។ ចំណែក​រថភ្លើង​សម្រាប់​ដឹក​អ្នកដំណើរ​ភ្ញៀវ​ទេសចរ​ទៅ​ព្រ​លាន​យន្តហោះ ។ មុនពេល​កើតហេតុ​ម៉ូតូ​កង់​បី​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ពេល​ឆ្លងកាត់​នោះ គឺ​មាន​ចំណត​លើ​ទួល​ក៏​ស្រាប់តែ​រលត់​តែ​ម្តង ខណៈនោះ​រថភ្លើង​ក៏​បាន​ធ្វើ​ដំណើរ​ទិស​ដៅ​ពី​លិចទៅ​កើត ហើយ​មក​បុក​ពេញទំហឹង​អូស​ម៉ូតូ​កង់​បី​ជាប់​ក្បាលរទេស​ភ្លើង​ប្រមាណ​ជាង​២០​ម៉ែត្រ ក្រោយមក​ក៏​រថភ្លើង​បានរ​យែ​រ​ថយក្រោយ​ចេញ​ក៏​បើក​ចូល​រា រថភ្លើង​បាត់​ទៅ ហើយ​ម្ចាស់​កង់​បី​ក៏​ចុះ​ដើរ​ទ្រេតទ្រោត​គេចខ្លួន​បាត់​។

ក្រោយ​ពី​គ្រោះថ្នាក់​ភ្លាម​ៗ​កងរាជអាវុធហត្ថ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ម៉ូតូ​កង់​បី​បាន​យក​ទៅ​រក្សា​ទុក ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​រថភ្លើង ៕