កូនភ្លោះស្រីទាំង២នាក់ រៀបការក្នុងថ្ងៃតែមួយ កំពុងភ្ញាក់ផ្អើលក្នុងបណ្តាញសង្គម (មានវីដេអូ)
កម្សាន្ត
3.48K

តាកែវ ៖ មហាជនជាច្រើនពិតជាបានជ្រាបហើយថា ពិធីរៀបអាពាហ៍ពិពាហ៍ ជាថ្ងៃដ៍សំខាន់មួយនិងមានអត្ថន័យបំផុតសម្រាប់ជីវិតគូនិមួយៗ ។

ជាក់ស្តែងកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងបណ្តាញសង្គម បានមានការភ្ញាក់ផ្អើល ទៅមើលរូបថត របស់កូនភ្លោះស្រីមួយគូ ដែលម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ ២គូជាមួយនឹងកូនកម្លោះ ក្នុងថ្ងៃតែមួយ ដែលអាចនិយាយបានថា ជាអាពាហ៍ពិពាហ៍មួយដែលកម្រនឹងមាន ។

រូបភាពមង្គលការរបស់កូនក្រមុំកំលោះទាំង២គូ ដែលខាងស្រីជាកូនភ្លោះនឹងគ្នានេះ ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម ដោយក្នុងពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ មានអ្នកស៊ែរចែករំលែករាប់ពាន់ដងឯណោះ ដោយបានបង្ហាញអារម្មណ៍ អបអរសាទរចំពោះជីវិតស្វាមីភរិយា ទាំង២គូនេះផងដែរ ។

ក្នុងនោះ រូបភាពទាំងនេះត្រូវបានដកស្រង់ចេញពីការផុសរបស់ម្ចាស់គណនីFacebookឈ្មោះ Oem Chanthy ដែលបានផុសកាលពីវេលាម៉ោង ៨និង១៤នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានសរសេរថា « កូនភ្លោះស្រីទាំង២នាក់ រៀបការក្នុងថ្ងៃតែមួយ នៅភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាស យើងហ្នឹង ជូនពរប្អូនទាំង៤ សូមមានសុភមង្គល ពេញ១ជីវិត » ។

ក្នុងនោះក៏មានការអញ្ចើញចូលរួមពីសំណាក់ ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ដើម្បីអបអរសាទរ ពួកគាត់ទាំង២គូនេះផងដែរ៕