ស្ត្រីម្នាក់​អះអាងថា​ ត្រូវលោកចៅសង្កាត់ចោមចៅទី១​ គំរាមវាយខ្នោះ​ បន្ទាប់ពីទៅដោះស្រាយ​ រឿងដកហូតម៉ូតូទៅរក្សាទុក ៣០​ថ្ងៃ​ ដោយគ្មានហេតុផល !!! (មានវីដេអូ)
ព័ត៌មាន
465

ភ្នំពេញ​ ៖​ កាលពីវេលាម៉ោង​៨យប់​ ថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ស្ត្រីម្នាក់​ បានធ្វើការទំនាក់ទំនងមកកាន់ក្រុមការងារ​ TVFB ​ទាំងយប់​ ដើម្បីឲ្យជួយធ្វើការផ្សព្វផ្សាយ​ ដោយរូបគាត់​ បានអះអាងប្រាប់ថា​ ត្រូវលោកចៅសង្កាត់ចោមចៅទី១​ គំរាមវាយខ្នោះ​ បន្ទាប់ពីរូបគាត់និងគ្រួសារ​ ទៅធ្វើការដោះស្រាយ រឿងដកហូតម៉ូតូរបស់គាត់ចំនួន ៣០ថ្ងៃ​ ដោយគ្មានហេតុផលច្បាស់លាស់ ខណៈដែលម៉ូតូនោះ ត្រូវបានកម្លាំងសណ្ដាប់ធ្នាប់ឃាត់យកមក​រក្សាទុក ចេញពីចំណុចផ្សារត្រពាំងថ្លឹង​ ព្រោះតែចតលើផ្លូវសាធារណៈ​។

ជុំវិញរឿងរ៉ាវទាំងអស់នេះ​ អង្គភាពសារព័ត៌មាន​ TVFB នឹងរង់ចាំការបកស្រាយពីលោកចៅសង្កាត់ចោមចៅទី១​ ផងដែរ​។

ចង់ដឹងព័ត៌មានលម្អិត​ សូមទស្សនាកិច្ចសម្ភាសន៍ផ្ទាល់​របស់ក្រុម​ការងារ​ TVFB​ ធ្វេីសេចក្តីរាយការណ៍ដោយ​លោក​ អុិន​ ជាម៉េង​ ទាំងអស់គ្នា ៖