រឿងកាន់តែធំហើយ! អឹម ជីវ៉ា៖ «ខ្ញុំខ្លាចណាស់..ខ្ញុំខ្លាចគេប្តឹងណាស់... មុននិងក្រោយក៏គង់តែងាប់ដូចតែគ្នា»
កម្សាន្ត
8.95K

ភ្នំពេញ៖ យោងតាមការបង្ហោះរបស់លោក អ៊ឹម ជីវ៉ា ដែលបង្ហោះកាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា « ខ្ញុំជាកូនអ្នកក្រ ខ្ញុំគ្មានខ្នង ឬអាងអ្នកណានៅពីក្រោយឡើយ គឺមានតែខ្លួនមួយដើក្នុងសង្គម! អ្វីដែលខ្ញុំផុស គឺសុំអោយធ្វើការបកស្រាយជួយបំភ្លឺបន្ថែម បើឆ្លើយបានមិនបានជាសិទ្ធិរបស់ប្រធាន បើការលាឈប់របស់ខ្ញុំ និយាយពីមូលហេតុ និងសូមណូមពរអត់បាន ត្រូវគេប្តឹងទៀតនោះ ខ្ញុំក៏មិនខ្លាចដែរ ខ្ញុំក៏សុំមេធាវីម្នាក់ការពារជនក្រក្រី មកការពារក្តីអោយខ្ញុំដែរ ព្រោះខ្ញុំជនក្រីក្រ ជាសិល្បៈក្រីក្រ គ្មានលុយ គ្មានអំណាចអាងខ្នងដូចគេទេ ។

ចង់និយាយថាមួយជីវិតខ្ញុំមិនចេះខ្លាចគេទេ ..! . ជីវិតកើតមកសំរាប់ស្លាប់ទៅវិញទេ.. មុននិងក្រោយក៏គង់តែងាប់ដូចតែគ្នា គ្មានអ្នកណាគេចពីសេចក្តីស្លាប់បានទេ កើត ចាស់ ឈឺស្លាប់ ហើយក៏មិនចង់ឈ្នះអ្នកណាដែរ ...ខ្ញុំខ្លាចណាស់..ខ្ញុំខ្លាចគេប្តឹងណាស់...ចឹងមានតែទុកអោយអ្នកណាគេចង់ឈ្នះចាញ់ប្តឹងចុះ ចាំខ្ញុំដើតាមក្រោយ ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា » ។

សូមបញ្ជាក់ថា ការបង្ហោះរបស់លោកអ៉ឹម ជីវ៉ា ធ្វើឡើងក្រោយ លោក ហេង ឡុង បានបង្ហោះថា « ខ្ញុំបាទកំពុងតែឲ្យមេធាវីសិក្សាផ្លូវច្បាប់ ករណីលោក អុឹម ជីវ៉ា ដែលបានផុសនិយាយបរិហារកេរ្តិ៍ពាក់ព័ន្ធនឹង សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលមានខ្ញុំបាទជាប្រធាន។ ខ្ញុំសុំឱ្យលោក អុឹម ជីវ៉ា រកភស្តុតាងនូវអ្វីដែលលោកបាននិយាយ បើក្នុង២៤ម៉ោងលោកមិនមានភស្តុតាងទេ ហើយមិនសុំទោសជាសាធារណៈទេ ខ្ញុំបាទនឹងដាក់ពាក្យបណ្ដឹងដើម្បីការពារភាពស្អាតស្អំ និងរកយុត្តិធម៌ជូនសមាគម» ។