អ្នកស្រី ជួន សុធារ៉ា ជាអគ្គនាយិកា​ក្រុមហ៊ុនសម្រស់ធារ៉ាធីឌីសប ​​ទទួលបានពានរង្វាន់​សហគ្រិនឆ្នើម CEO AWARD 2019
សុខភាពនិងសម្រស់
1.04K

​ប្រិយមិត្តពិតជាបានស្គាល់មកហើយនូវ​ក្រុមហ៊ុនសម្រស់ ធារ៉ា ធីឌីសប លក់​ផលិតផល​ប្រេនៗ ថែរក្សាសម្រស់គ្រប់ប្រភេទ ហើយកាលពីពេលថ្មីៗនេះ អ្នកស្រី ជួន សុធារ៉ា ដែលជាអគ្គនាយិកា ក្រុមហ៊ុនសម្រស់ធារ៉ាធីឌីសប​​ទទួលបានពានរង្វាន់ សហគ្រិនឆ្នើម CEO AWARD 2019 ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត ឪ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដែលតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះដែរ អ្នកស្រី​សូមគោរពថ្លែងអំណរគុណលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិង ជាអ្នកនាំពាក្យរបស់ ក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា។ និង​សូមគោរពថ្លែងអំណរគុណ​លោកជំទាវ វី សាឌី អនុប្រធានគណៈកម្មការប្រឆាំងផលិតផលក្លែងក្លាយតំណាងដ៏ខ្ពង់ខ្ពស់។

សូមរម្លឹកថា អ្នកស្រី ជួន សុធារ៉ា​ បានតស៊ូជាមួយគូដណ្ដឹងទាំងលំបាក តាំងពីបាតដៃទទេ ព្រមទាំងមានការមើលងាយ​ ពីមនុស្សជុំវិញខ្លួន​ ហើយក្លាយជាការកាន់តែខំប្រឹងប្រែងជំនះការមើលងាយរបស់គេមកលើខ្លួន ​ដោយការខ្ចីប្រាក់ពីធនាគារ ដើម្បីធ្វើជាដើមទុន​ និងឆ្លងកាត់ការបរាជ័យជាច្រើនដង រហូត​ទទួលជោគជ័យ​នៅថ្ងៃនេះ។

លើសពីនេះទៅទៀត ភាពជោគជ័យមួយនេះ មិនត្រឹមតែចែករំលែកអោយដៃគូរកស៊ីនោះទេ គឺបានចែករំលែកដល់ប្រជាជនខ្មែរផងដែរ ដោយថវិកាដែលទទួលបានពីជំនួញរបស់ អ្នកស្រី នឹងក្លាយទៅជាក្ដីសង្ឃឹមរបស់ក្មេងកំព្រា​ និង​​ជនទីទ័លក្រ ដោយការបរិច្ចាគចំណែកនៃការចំណេញពីការរកស៊ីនេះ។

គួរបញ្ជាក់ថា ​ក្រុមហ៊ុនរបស់អ្នកស្រី គឺមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម​ និង​ក្រសួងពាក់ព័ន្ធ​ទាំងគុណភាព​ប្រសិទ្ធភាព ​និងតម្លៃ ដែលធ្វើអោយដៃគូរកស៊ីទាំងអស់មានការជឿជាក់​ នៅគ្រប់ខេត្ត/ក្រុង​ផងដែរ៕