ប៉ូលិសថៃ ​រឹបអូស​បានគ្រឿងញៀនជិត២០០គីឡូក្រាម ​ត្រៀមដឹកទៅជប៉ុន
ព័ត៌មានអន្តរជាតិ
311

បរទេស៖ ថ្នាំមេតំហ្វេតាមីនគ្រីស្តាល់ប្រហែល​២០០គីឡូក្រាម ត្រូវបានអាជ្ញាធរថៃ​រកឃើញលាក់នៅក្នុងស៊ុមនៃម៉ាស៊ីនដាក់លើតុចំនួន​១០ ដែលមានស្លាកសម្រាប់ដឹកទៅប្រទេសជប៉ុន​ នៅក្នុងស្រុកប្រាសាទ នៃទីក្រុងបាងកក ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Bangkok Post នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងប្រតិបត្តិនោះ ប៉ូលិសការិយាល័យបង្ក្រាបគ្រឿងញៀន ដែលមានកម្លាំង​៥០ នាក់ បានវាយឆ្មក់ចុះបង្រ្កាប​នៅតាមបណ្តោយផ្លូវ​Thanon Motorway នៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

​បើតាមប៉ូលិសថៃបានឲ្យដឹងថា ជនសង្ស័យឈ្មោះ Piyanan Pongsetsiri អាយុ៤៤ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងរត់ពន្ធគ្រឿងញៀនខុសច្បាប់ ទៅក្រៅប្រទេសនិងលាក់ទុក​គ្រឿងញៀន​។

លោកឧត្តមសេនីយ៍ឯក Visanu បានមានប្រសាសន៍ថា

ប៉ូលិសបានត្រួតពិនិត្យប្រអប់ទាំងនោះនៅអាកាសយានដ្ឋានសុវណ្ណភូមិ ហើយបានរកឃើញថ្នាំមេតំហ្វេតាមីនគ្រីស្តាល់ចំនួន​៣៦​កញ្ចប់ ដែលដាក់នៅក្នុងរនាំងដែកចំនួន​៣ នៃម៉ាស៊ីនហាត់ប្រាណទាំងពីរ៕

ប្រភព៖ Bangkok Post