ផ្អើលខ្លាំង! ប្តីប្រពន្ធ២នាក់ ឈ្លោះប្រកែកគ្នា ឈានដល់ប្រើអំពើហិង្សារប្រតាយប្រតប់គ្នាពេញផ្លូវ ព្រោះតែបុរសជាប្តីឲ្យប្រពន្ធយកកូនចេញ (មានវិដេអូ)
ព័ត៌មាន
8.88K

ភ្នំពេញ៖ ប្តីប្រពន្ធ២នាក់ ឈ្លោះប្រកែកគ្នា ឈានដល់ប្រើប្រាស់អំពើហិង្សាបង្កការភ្ញាក់ផ្អើលពេញផ្លូវ តែមិនឃើញមានប្រជាពលរដ្ឋក្បែរនោះជួយធ្វើការឃាត់នោះទេ។

ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង២រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ១៥៤កែងផ្លូវ១៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញប្តីប្រពន្ធ២នាក់បានឈ្លោះប្រកែកគ្នា និងបានស្រែកជេរគ្នា រួចឈានដល់ការប្រើប្រាស់អំពើហិសង្សាប្រតាយប្រតប់គ្នាពេញផ្លូវ តែមិនដឹងរឿងនោះទេ ហើយក៏គ្មានប្រជាពលរដ្ឋណាហ៊ានចូលឃាត់ដែរ ទើបធ្វើការទំនាក់ទំនងមកកាន់អង្គភាពTVFB​ឲ្យជួយចុះទៅទីតាំងកន្លែងកើតហេតុផងដែរ។

បើតាមប្រភពពីស្រ្តីជាប្រពន្ធបានឲ្យដឹងថា មូលហេតុដែលឈានដល់ការឈ្លោះប្រកែកនិងប្រើប្រាស់អំពើហិង្សារបែបនេះ គឺដោយសារបុរសជាប្តីព្យាយាមឲ្យស្ត្រីជាប្រពន្ធយកកូនចេញ ដែលគាត់បានអះអាងថា កូនក្នុងផ្ទៃរបស់គាត់គឺបាន៦ខែទៅហើយ ទើបធ្វើឲ្យឈ្លោះវាយប្រតាយប្រតប់គ្នាពេញផ្លូវបែបនេះ។

ភ្លាមនោះដែរ ខាងTVFBយើងក៏បានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចឲ្យជួយមកអន្តរាគមន៍នៅទីតាំងកន្លែងកើតហេតុដោយនាំប្តីប្រពន្ធទាំង២នាក់ទៅធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី២ផងដែរ៕

ចង់ជ្រាបច្បាស់សូមសទ្សនាសេចក្តីរាយការណ៍របស់ក្រុមការងារTVFB៖