​កម្ពុជា ត្រៀមខ្លួនរួចរាល់​ស្វាគមន៏កីឡាករ កីឡាការិនី ទាំង​៨០ក្រុម​នៃ​៤៩ប្រទេស ព្រឹត្តិការណ៍ ពានរង្វាន់ជើងឯកប៉េតង់ពិភពលោក...

យោងតាមប្រភពពី​សហព័ន្ធកីឡាប៉ូលនិងប៉េតង់កម្ពុជា បានឲ្យដឹងថា កម្ពុជា បានត្រៀមរួចរាល់ដើម្បីស្វាគមន៏កីឡាករ កីឡាការិនី ទាំង​៨០ក្រុម នៃ​៤៩ប្រទេស សម្រាប់ព្រឹត្តិការណ៍ ពានរង្វាន់ជើងឯកប៉េតង់ពិភពលោក យុវជន​និងស្ត្រី លើកទី១៧ ចាប់ពីថ្ងៃទី​១៩ ដល់​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ​នៅពហុកីឡដ្ឋានជាតិ ​រាជធានីភ្នំពេញ​។

ឆ្លៀតក្នុងឱកាសនេះយើងខ្ញុំសូមគោរពអញ្ជើញពុកម៉ែបងប្អូនអ្នកគាំទ្រចូលរួមទស្សនា និង លើកទឹកចិត្តកីឡាករជម្រើសជាតិរបស់យើងអោយបានច្រើនកុះករ៕