បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត នៅលើផ្លូវជាតិលេខ៣
ព័ត៌មាន
196

តាកែវ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត២គ្រឿង បណ្តាលឲ្យមានអ្នករងរបួស នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ៥៣-៥៤ ស្ថិតភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ កាលពីវេលាម៉ោង ២០និង៣០នាទីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ហ៊ិនដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-5826 បើកបរដោយឈ្មោះ ចាប ណាត ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិស្វាយ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្កម៉ាក វីស្តូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-4243 បើកបរដោយឈ្មោះ ហ៊ុល សុធា ភេទប្រុស អាយុ ៥២ ឆ្នាំ រស់នៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឹ ដែលកំពុងឈប់នៅលើផ្លូវ បណ្ដាលឲ្យអ្នកបើកបររបួសធ្ងន់។

ក្រោយកើតហេតុ អ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចចុះដល់ទីតាំងធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ៕