ខ្លាំងបាត់! ពេទ្យបង្អែកខេត្តរតនគិរី ដែលប្រើសម្តីអសុរោះ​ហៅគេសុទ្ធតែមីនេះៗ និងហក់ទៅច្របាច់.កគេទៀត ពេលនេះដកបញ្ឈរជើងហើយ!!!
ព័ត៌មាន
1.82K

នៅលើបណ្តាលសង្គម កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មហាជនជាច្រើនបានផ្ទុះការរិះគន់ចាស់ដៃទៅលើ គ្រូពេទ្យប្រុសម្នាក់ ដែលប្រើសម្តីហៅប្រជាពលរដ្ឋសុទ្ធតែមីនេះៗ ថែមទាំងហក់ទៅច្របាច់.កគេទៀត ។

ជាក់ស្តែងយោងតាមគណនីFacebook ឈ្មោះ លីតុង អាន លីតុង អាន បានបង្ហោះឃ្លីបវីដេអូមួយ ដោយបានសរសេរថា « ពេទ្យបង្អែកខេត្តរតនគិរី មានពេទ្យម្នាក់សម្ដីអសុរោះ ហៅខ្ញុំថាមីនេះៗហើយពេលខ្ញុំថតពេទ្យនឹងហក់មកច្របាច់កខ្ញុំទៀត សូមបងប្អូនជួយស៊ែរផងដើម្បីអោយលោកប្រធានពេទ្យគាត់បានឃើញពីចរឹកកូនចៅគាត់ផង»។ (ដាក់វីដេអូ)

ក្រោយមានការបង្ហោះនេះរួច មហាជនជាច្រើន បានបង្ហាញអារម្មណ៍មិនពេញចិត្តជាខ្លាំង ចំពោះទង្វើរបស់គ្រូពេទ្យម្នាក់នេះ មកកាន់អ្នកជំងឺ។

យ៉ាងណាមិញ បន្ទាប់ពីកើតរឿងហើយនោះ ពេលនេះគ្រូពេទ្យខាងលើ ត្រូវបានដកបញ្ឈរជើងហើយ ដោយមន្ទីរសុខាភិបាលខេត្ដរតនគិរី បានចេញលិខិតចាត់តាំងសម្រេច៖ - ប្រការទី១ លោក ចាន់ សុខជា ភេទប្រុស អាយុ៣៤ឆ្នាំ មុខជំនាញបច្ចេកទេស គិលានុបដ្ឋាកបឋម បម្រើការងារនៅផ្នែកពិគ្រោះជំងឺក្រៅ ត្រូវបានផ្អាកការងារបណ្ដោះ អាសន្ន ឲ្យមកបម្រើការងារនៅផ្នែករដ្ឋបាលហិរញ្ញវត្ថុ (វត្ដមានចាំបាច់នៅផ្នែករដ្ឋបាលរៀងរាល់ម៉ោងធ្វើការ)។

- ប្រការទី២ គណៈកម្មាធិការមន្ទីរពេទ្យរតនគិរី ប្រធានគ្រប់បណ្ដាផ្នែក។

- ប្រការទី៣ សាមីខ្លួនដែលបានចាត់តាំងពីពេលនេះត្រូវអនុវត្ដន៍។

- ប្រការទី៤ លិខិតចាត់តាំងនេះ មានប្រសិទ្ធិភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕