ផ្អើលទាំងយប់! ផ្ទុះធុងហ្គាសឆេះរោងបញ្ចូលហ្គាស បណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់
ព័ត៌មាន
658

កណ្តាល៖ មានករណីផ្ទុះកំប៉ុងហ្គាស បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែវិចិ្ឆកា ឆ្នាំ២០១៩  ស្ថិតត្រង់ចំណុចផ្ទះឈ្មោះ ឈុន គង់ ភេទស្រី អាយុ ៥៦ឆ្នាំ រស់នៅភូមិសំរោងក្អែក២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ប្រភព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានដាំទឹកនៅក្នុងរោងបញ្ចូលហ្គាស ស្រាប់តែឆាបអណ្តាតភ្លើងឆេះចេញពីចង្ក្រានដាំទឹកបណ្តាលឆេះធុងហ្គាស និងផ្ទុះធុងហ្គាសឆេះរោងតែម្តង។

ជនរងគ្រោះចំនួន ០៤នាក់មាន៖

១-ឈ្មោះ ស៊ិន សុខា ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ហ្គាស មានទីលំនៅភូមិព្រៃរមាស សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ (របួសធ្ងន់)។

២-ឈ្មោះ យ៉ាន់ នាង ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ហ្គាស (របួសធ្ងន់)។

៣-ឈ្មោះ ស៊ុន វិសាល ភេទប្រុស អាយុ ០៣ឆ្នាំ ជនជាតិខ្មែរមុខរបរក្នុងបន្ទុក(របួសស្រាល)។

៤-ឈ្មោះ មឿន សុភាន ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ហ្គាសអ្នកទាំង ០៤នាក់ មានទីលំនៅភូមិឃុំកើតហេតុ។

សម្ភារ:ខូចខាត៖

-រោងស្តុកនិងបញ្ចូលហ្គាសទំហំ៥x៨m ធ្វើអំពីដែកប្រក់ស័ង្កសីដំបូលជញ្ជាំងស័ង្កសី

-ធុងហ្គាសសរុបចំនួន៧១ធុង

-ធុងតូចចំនួន៦១ធុង

-ធុងធំចំនួន១០ធុង ផ្ទុះអស់ចំនួន០៣ធុងតូច។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចបានសហការគ្នាជាមួយប្រជាការពារ និងប្រជាពលរដ្ឋជួយបាញ់ទឹកពន្លត់មិនរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕