លោកអធិការខណ្ឌចំការមន​ ដឹកនាំកម្លាំងឃាត់ខ្លួនបុរសជនជាតិចិនពីរនាក់ភ្លាមៗ​ ក្រោយមានករណីនារីជនជាតិចិនម្នាក់​ ធ្លាក់ពីលើអគារខ្ពស់​ ផ្កាប់មុខស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង (មានវិដេអូ)
ព័ត៌មាន
1.93K

ភ្នំពេញ​ ៖​ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង​ នៅចំណុចអគារខ្ពស់មួយកន្លែង​ ក្បែរស្ពានហង្សកោះពេជ្រ ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ដោយមានករណីនារីជនជាតិចិនម្នាក់​ បានធ្លាក់ពីលើអគារខ្ពស់​ ផ្កាប់មុខនៅមុខអាគារស្លាប់បាត់បង់ជីវិត​យ៉ាងរន្ធត់​ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់​ នាវេលាម៉ោង១និង៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៤​ ខែវិច្ឆិកាឆ្នាំ ២០១៩​ ។

ភ្លាមៗនោះ​ គេបានឃើញ​ វត្តមានរបស់លោកអធិការនគរបាលខណ្ឌចំការមន​ ដឹកនាំកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរសជនជាតិចិនពីរនាក់ភ្លាមៗ​ ដោយយើងមិនទាន់ដឹងថា​ ជនជាតិចិននោះ​ ពាក់ព័ន្ធជាមួយនឹងករណីអ្វីនៅឡើយនោះទេ​ ដោយបញ្ជូនជនជាតិចិនទាំង ២នាក់ខាងលើ​ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់​ ដើម្បីធ្វើការសាកសួរភ្លាមៗតែម្ដង​ ។

ទោះយ៉ាងណាមិញ​ ករណីនារីជនជាតិចិន​ ធ្លាក់ពីលេីអាគារខាងលេី​ អជ្ញាធរមូលដ្ឋាន​ ​នឹងសមត្ថកិច្ចជំនាញ មិនទាន់សន្និដ្ឋានថា​ ជាករណីឃាតកម្ម​ ឬក៏ជាករណីអត្តឃាតនោះទេ​ដោយបច្ចុប្បន្ន​ ជំនាញពាក់ព័ន្ធ​ កំពុងពិនិត្យជុំវិលកន្លែងកេីតហេតុ​ រកមូលហេតុផងដែរ​ ៕

ចំពោះព័ត៍មានលម្អិតយេីងខ្ញុំនឹងជម្រាបជូនបន្ថែមទៀតនៅពេលក្រោយ​ ៕