ផ្ទុះធុងហ្គាស ​ក្នុងភោជនីយដ្ឋានចឺ​ជាំង​ ចំជនជាតិចិន២នាក់របួសធ្ងន់ស្រាល បញ្ជូនទៅកាន់មន្ទីរពេទ្យ
ព័ត៌មាន
441

ភ្នំពេញ៖​ បុរសជនជាតិចិន២នាក់ បានរលាកភ្លើងស្ទើរពេញខ្លួន​ ខណៈដែលកំពុងធ្វើម្ហូប​ ស្រាប់តែរបូតទុយោហ្គាស បណ្តាលឲ្យឆាបឆេះរោលពេញខ្លួន​ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​ ២និង៥៥នាទីសៀល ថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅចំណុចផ្ទះលេខ​ អាយ៣​ (i3)ហាងចិនយីហោ (ចឺ ជាំង) តាមបណ្ដោយផ្លូវបេតុង​ ក្នុងសង្កាត់វាលវង់​ ខណ្ឌ​៧មករា​ ។

តាមប្រភពពីកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនពេលកើតហេតុ បុរសជាជនរងគ្រោះ ជនជាតិចិនទាំង២នាក់​ ខណៈកំពុងធ្វើម្ហូបនៅក្នុងផ្ទះបាយ​ ស្រាប់តែរបូតទុយយោធុងហ្គាសបណ្តាលឲ្យឆ្លងទៅភ្លើងចង្ក្រាន​ ក៏ឆាបមកលើបុរសជនជាតិចិន២នាក់របួសរលាកស្ទើរពេញខ្លួន រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់​ និងចំហាយហ្គាសបុកឡើងលើ បណ្ដាលឲ្យបែកកញ្ចក់បង្អួច ឡៅតឿ១ផ្ទាំង​ផងដែរ ។

ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋាននិងបងប្អូនប្រជាពលរដ្ឋជិតនៅទីតាំងកេីតហេតុ​ បាននាំគ្នាជួយអន្តរាគមន៍បាញ់ពន្លត់ទប់ស្កាត់កុំអោយរាលដាលទៅជាអគ្គិភ័យទ្រង់ទ្រាយធំ​ ដោយបានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ចំនួន៨បំពង់ ទើបគ្រប់គ្រងបានជាស្ថាពរ ។

ក្នុងនោះ បន្ទាប់ពីមានហេតុការណ៍ខាងលើនេះ សមត្ថកិច្ចមូលដ្ឋាន ក៏បានទំនាក់ទំនងទៅអ្នកបកប្រែ ដើម្បីធ្វើការសួរនាំ និងធ្វើកំណត់ហេតុផងដែរ ៕