ជម្លោះដណ្តើមស្រីគ្នា ម្នាក់ជាប់ខ្នោះ ម្នាក់រងរបួស នៅស្រុកស្វាយជ្រំុ
ព័ត៌មាន
557

ស្វាយរៀង៖ កងរាជអាវុធហត្ថ ស្រុកឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ បន្ទាប់ពីរូបគេបានប្រើហិង្សាវាយទៅលើបុរសម្នាក់ បណ្ដាលឲ្យរងរបួសដោយចោទថា ស្រលាញ់សង្សារបស់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិមហាសួន ឃំុស្វាយយាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនមានឈ្មោះ ហាស់ សំណាង ភេទ ប្រុស អាយុ៣២ឆ្នាំ មុខរបរ កសិកររស់នៅភូមិមហាសួន ឃំុស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ 

ចំណែកជនរងគ្រោះមានឈ្មោះ មុំ តាំ អាយុ៣០ ឆ្នាំមុខរបរកសិកររស់នៅ ភូមិកើតហេតុខាងលើ ។

ក្រោយពីទទួល សេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន កម្លាំងកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ដឹកនាំដោយលោក កែវ ធី មេបញ្ជាការមូលដ្ឋានស្រុកស្វាយជ្រំ បានចុះមកស្រាវជ្រាវរហូត ឈានទៅរកការឃាត់ខ្លួនបានជនសង្ស័យខាងលើ ដើម្បីយកមកធ្វើការសាកសួរតែម្ដង ។

មូលហេតុ៖ ដោយសារជនសង្ស័យ ខឹងប្រច័ណ្ឌនឹងស្រីរបស់ជនរងគ្រោះ ព្រោះលួច ស្រឡាញ់យូរហើយ ។ 

បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ច កសាងសំណុំរឿងដើម្បីចាត់ការ បន្តតាមច្បាប់ ៕