បាក់ចង្កេះ! ឃើញមនុស្សស្រី កុំចេះតែស្មាន ការពិតជួញដូរគ្រឿងញៀនជាច្រើនក្រាម
ព័ត៌មាន
1.47K

ខេត្តព្រះសីហនុ ៖ នារីស្រស់សោភាម្នាក់ ត្រូវបានកម្លាំងការិយាលយ័បទល្មើសព្រហ្មទណ្ឌអាវុធហខេត្ត កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីគ្រឿងញៀនជាច្រើនកញ្ចប់។

សូមបញ្ជាក់ថា ជនសង្ស័យរូបនេះ មានឈ្មោះ ចាន់ ស្រីនាង ភេទស្រី អាយុ២៧ឆ្នាំ មុខរបរមេផ្ទះ បច្ចុប្បន្នរស់នៅ ក្រុម១៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចរង្វង់មូលជ័យវរ្ម័ន មុខបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកស្ទឹងហាវ ស្ថិតក្នុងឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្នុងនោះកម្លាំងដកហូតបាន ម្សៅថ្នាំញៀន ចំនួន០៣កញ្ចប់ ទម្ងន់ស្មើ១០១.១២ក្រាម. (ទម្ងន់សុទ្ធ) , ទូរស័ព្ទ​ ចំនួន០១គ្រឿង និងជញ្ជីងថ្លឹង០១ ផងដែរ៕