រំពឹងអីទៀត!.. ចាប់ខ្លួនប្រុសស្រី៣នាក់ ករណីលក់និងប្រើប្រាស់គ្រឿងញៀន..
ព័ត៌មាន
582

កោះកុង៖ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ សុះ មើត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួននៅចំណុចភូមិ៤ សង្កាត់ដងទង់) , ទី២ឈ្មោះ ម៉ាត់ មុសស្លីម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួននៅចំណុចផ្ទះសំណាក់ជំនៀរឈើ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ) និងទី៣ឈ្មោះ ដួង ស្រីល័ក្ខ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួននៅចំណុចផ្ទះសំណាក់ជំនៀរឈើ ក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ )។

ជាក់ស្តែងសមត្ថកិច្ចបានធ្វើការដកហូតបាន ម្សៅក្រាមសថ្លា Ice ចំនួន១៦កញ្ចប់ និងឧបករណ៍សម្ភារ: សម្រាប់ជក់ថ្នាំញៀនមួយចំនួន បញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕