ភ្ញាក់ផ្អើល! កាសែតបរទេសល្បីមួយចុះផ្សាយថា«គ្មាននរណាធ្វើបានរឿងបែបនេះដូច Honda ទេ»​

យោងតាមវេបសាយសារព័ត៌មាន Bleacherreport.com​ បានចុះផ្សាយ​ពីវីរបុរសជប៉ុន Keisuke Honda ដោយរចនារូបភាពយ៉ាងស្អាតនិងទាក់ទាញជាមួយនឹងអក្សរខ្លីថា«ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ហើយ គ្មានកីឡាកររូបណាអាចរៀបចំកាលវិភាគច្បាស់លាស់ដូច Honda នោះទេពោលគឺទទួលការងារ ២ ក្នុងពេលតែ ១»។​

ដោយក្នុងនោះ Keisuke Honda ទើបនឹង​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម MijnVitesse បច្ចុប្បន្ន​ឈរ​នៅ​លេខ ៥ ក្នុង​តារាង​លីគ​កំពូល​ហូឡង់​ប្រជែងជាមួយក្រុមខ្លាំង Ajax ។ មិនតែប៉ុណ្ណោះ ដូចអ្នករាល់គ្នាបានដឹងរួចមកហើយ Honda គឺជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ដោយមិនទទួលយកប្រាក់ឈ្នួលមួយរៀលនោះទេពេលប្រកាសតែងតាំងតំណែង កាលពីឆ្នាំ ២០១៨ កន្លងទៅ៕

ប្រភព៖ Bleacherreport