កំពុងបើកសុខៗ ស្រាប់តែឆេះរត់ចែកជើងគ្នា ..
ព័ត៌មាន
541

កំពង់ចាម៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយរថយន្តមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ ខណៈកំពុងបើកបរនៅលើដងផ្លូវ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លើផ្លូវលេខ២៧០ ក្នុងភូមិកោះតាង៉ោទី១ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលក្រឡាប់នេះ ម៉ាក NISSAN PICKUP ពណ៌ស ពាក់ស្លាកលេខ រតន:គិរី 2C-1314 បើកបរដោយ ឈ្មោះ ទៀត កូប ភេទប្រុស អាយុ៣៥ឆ្នាំ តាមបណ្តោយខាងលើ លុះដល់ចំណុចកើតហេតុ ស្រាប់តែឆ្លងចរន្តអគ្គិសនី ឆេះយ៉ាងសន្ធោសន្ធៅតែម្តង ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍បាញ់ទឹកពន្លត់ ឲ្យរលត់ទៅវិញជាស្ថាពរផងដែរ៕