ជួយស៊ែរផងបងប្អូន! ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ បាត់ខ្លួនរកមិនទាន់ឃើញ គ្រួសារកំពុងបារម្ភខ្លាំងណាស់
ព័ត៌មាន
555

សារពីប្រិយមិត្ត៖ សូមបងប្អូនមេត្តាជួយស៊ែរផង ដំណឹងបាត់​​ក្មេងស្រីម្នាក់ ឈ្មោះ ឆឹម ចាន់លី ភេទស្រី អាយុ១៤ឆ្នាំ បាត់ចេញតាំងថ្ងៃទី០៨​ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ពេលនេះមិនទាន់បានដំណឹងអ្វីសោះ។

សូមបញ្ជាក់ថា ក្មេងស្រីខាងលើ ​រៀននៅសាលាបាក់ទូក ស្នាក់​នៅ​​សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្នុងនោះ ក្រុមគ្រួសារបានប្តឹងទៅអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចឲ្យជួយរក ក៏នៅតែមិនឃើញមានសញ្ញាសម្គាល់ណាមួយនៅឡើយ។

បើសិនបានជួបដូចភិនភាគក្មេងស្រី​​ក្នុងរូបថត សូមមេត្តាទំនាក់ទំនងលេខទូរស័ព្ទសាច់ញាតិ៖ 098649778៕