អាជីវករលក់ឥដ្ឋម្នាក់ ដើរឆ្លងផ្លូវ ត្រូវរថយន្តបុកផ្តាច់ជីវិតយ៉ាងរន្ធត់
ព័ត៌មាន
874

កណ្តាល៖ ស្ត្រីម្នាក់ កំពុងដើរលើដងផ្លូវ ត្រូវបានរថយន្តមិនចាំម៉ាក បុកស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល​។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះឈ្មោះ នន់ ស៊ីណែត ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរអាជីវករលក់ឥដ្ឋ បានចុះពីលើរថយន្តដើរឆ្លងផ្លូវពីជើងទៅត្បូង ទៅកន្លែងស្ថានីជញ្ជីងថ្លឹងរថយន្ដហួសពាក់កណ្ដាលទ្រូងផ្លូវ ស្រាប់តែមានរថយន្តមិនចាំម៉ាក បើកពីលិចទៅកើត បុកបណ្ដាលឲ្យស្លាប់ភ្លាមៗយ៉ាងរន្ធត់តែម្តង រួចបន្តល្បឿនគេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី និងស្រាវជ្រាវរករថយន្តបង្ក មកដោះស្រាយគ្នាតាមច្បាប់ផងដែរ៕