ជាងថតរូបម្នាក់ បានស្លាប់នៅលើផ្លូវជាតិលេខ១យ៉ាងរន្ធត់ បន្ទាប់ពីមានរថយន្តសាំយ៉ុងមួយគ្រឿងវ៉ាជែង ធ្វើឲ្យម៉ូតូ២គ្រឿងភ័យជិះទាក់ដៃចង្កូតគ្នាបណ្តាលឲ្យដួលជនរងគ្រោះស្លាប់ភ្លាមៗ
ព័ត៌មាន
17.6K

កណ្តាល៖ រថយយន្តសាំយ៉ុងមួយគ្រឿង វ៉ាជែង ខណៈចរាចរណ៍កំពុងកកកុញ បណ្តាលឲ្យម៉ូតូមួយគ្រឿង ភ័យជិះទៅទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យជាងថតរូបម្នាក់ ដួលខ្ទាតចូលម៉ូតូស្លាប់យ៉ាងរន្ធត់ភ្លាមៗនៅនឹងកន្លែង ។

ហេតុការណ៍គ្រោះថ្នាក់់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មុខរបរជាងថតរូប បានជិះម៉ូតូម៉ាកZoomer-X ពណ៌ក្រហម-ស ពាក់ស្លាកលេខ ភ្នំពេញ 1HK-1882 ពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ លុះមកដល់ចំណុចកើតហេតុ ឃើញចរាចរណ៍ធ្វើដំណើរយ៉ាងកកកុញ ស្រាប់តែរថយន្តសាំយ៉ុងមួយគ្រឿង វ៉ាជែងបណ្តាលឲ្យម៉ូតូមួយគ្រឿងភ័យជិះទៅទាក់ដៃចង្កូតជាមួយម៉ូតូZoomer-X បណ្តាលឲ្យជនរងគ្រោះធ្លាយសួតស្លាប់យ៉ាងរន្ធត់ តែម្តង។ 

ក្រោយកើតហេតុសមត្ថកិច្ចវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋានស្រុកកៀនស្វាយ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕


មានវិដេអូ៖