ផ្អើលខ្លាំង! ប្រទះឃើញសាកសពបុរសម្នាក់ ចង.កជាប់ដើមពោធិ៍
ព័ត៌មាន
616

សៀមរាប៖ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញចង​.កសម្លាប់ខ្លួន នៅលើដើមពោធិ៍ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការពិនិត្យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភូមិភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រទ្បាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើនេះ មានឈ្មោះ ទ្បូក យ៉ាង់កូ ភេទប្រុស អាយុ២៦ ឆ្នាំ ជាមនុស្សញៀនស្រាជាប្រចាំ និងបានប្រគល់សពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕