ជូនប្រពន្ធឡើងឡានទៅលេងស្រុក ខ្លួនមិនទៅទេជាប់ធ្វើការ បែរជាស្លាប់ក្នុងបន្ទប់..
ព័ត៌មាន
3.79K

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ ដេកស្លាប់នៅក្នុងបន្ទប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ស៊ុន រស់ អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ បានជូនប្រពន្ធឡើងរថយន្តទៅស្រុក ដោយខ្លួនមិនទេព្រោះជាប់ធ្វើការ ។ លុះដល់ថ្ងៃកើតហេតុ ខណៈដែលត្រឡប់មកពីធ្វើការវិញ ក៏ចូលទៅដេក តែដោយសារបាត់ស្ងាត់ប្លែកពេក ក៏ដាស់តែមិនក្រោកសោះ ទើបធាក់ទ្វារចូលមើល បានដឹងថា ជនរងគ្រោះស្លាប់ទៅហើយ ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកពិនិត្យនិងធ្វើកោសល្យវិច្ឆ័យបានឲ្យដឹងថា ស្លាប់ដោយសារគាំងបេះដូង និងបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕