លោកជំទាវ ហ៊ុន ស៊ីណាត សុំឲ្យអាជ្ញាធរសរសេរបំរាម ដើម្បីកុំឲ្យពលរដ្ឋផ្សេងទៀតអាចព្រលែង​ សត្វ ដូចលោកជំទាវបានធ្វើខុស
ព័ត៌មាន
1.2K

ក្រោយមានការប្រតិកម្មខ្លាំង ចំពោះការលែងសត្វកូនក្រពើ របស់លោកជំទាវ ហ៊ុន ស៊ីណាត នៅចំណុចទឹកទក្សិណអង្គរ នោះ ពេលនេះលោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសូមណូមពរ ដល់អាជ្ញាធរ សូមសរសេរបំរាមផង ដើម្បីកុំឲ្យបងប្អូនពលរដ្ឋផ្សេងទៀត អាចព្រលែង​ សត្វ ដូចដែលនាងខ្ញុំបានធ្វើខុស។

ក្នុងនោះយោងតាមការបង្ហោះ របស់លោកជំទាវ ហ៊ុន ស៊ីណាត បានសរសេរទាំងស្រុងថា ៖ « នាងខ្ញុំ​ ហ៊ុន ស៊ីណាត​​ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋជាទីគោរពថា​ នាងខ្ញុំ​​មានការសោកស្ដាយយ៉ាងខ្លាំង​ចំពោះ កំហុសឆ្គងដែលនាងខ្ញុំបាន ព្រលែងសត្វក្រពើ ហើយបានបង្ករក្ដីព្រួយបារម្ភ!! ដល់បងប្អូនប្រជាពលរដ្ឋ ចំពោះសុវត្ថិភាព ពេលសត្វក្រពនេះធំអាចនាំគ្រោះថ្នាក់​ ទៅអនាគត!! កាល​ ពីម្សិលមិញ នាងខ្ញុំបាននិយាយថា មកពីមិនមានបំរា មិនមែនមកពីនាងខ្ញុំគ្មានការទទួលខុសត្រូវទេ តែវាជាមូលដ្ឋានសម្រេចចិត្តដ៏ខុសឆ្គងរបស់នាងខ្ញុំ នឹងដោយមានគំនិតក្នុងចិត្តថា សត្វលោក ទោះបីជាសត្វ ស្លូតឬសាហាវព្រៃផ្សៃ តែងតែប្រាថ្នារស់នៅសុខសាន្តដូចគ្នា ។ ជាចុងក្រោយនាងខ្ញុំសូមស្នើរសំណូមពរ ឲ្យអាជ្ញាធរ សរសេរបម្រាមផងដែរ ដើម្បីកុំឲ្យ បងប្អូនពលរដ្ឋផ្សេងទៀត អាចព្រលែង​ សត្វ ដូចដែលនាងខ្ញុំបានធ្វើខុស​​​ ក្នុងនាម នាងខ្ញុំជាអ្នកធ្វើបុណ្យមិនហ៊ានប្រមាថជីវិតសត្វលោកទេ។ នាងខ្ញុំសូមអភ័យទោស យកជាមេរៀនជូនបងប្អូនប្រជាពលរដ្ឋ នឹង វៀសចាក កុំបីខាន។ 9.11.2019 » ៕