(ក្តៅៗ) កញ្ញា ពេជ្រ សូលីកា ប្រកាសសូមធ្វើបកស្រាយជុំវិញករណីកញ្ញា ប៊េនីយាំង និងកញ្ញា ហ្វីយ៉ាតា នៅម៉ោង៧និង៣០នាទីយប់នេះ នៅអង្គភាពTVFB (មានវីដេអូ)
កម្សាន្ត
32.7K

ភ្នំពេញ៖ ក្រោយមានការភ្ញាក់ផ្អើលរឿង(74K)ឡាយបរិហាកេរ្ត៍ពាក់ព័ន្ធរឿងអតីតសង្សារ និងមិត្តភាពជិតស្និទ្ធិគ្នារាប់ឆ្នាំ របស់កញ្ញា ហ្វីយ៉ាតា និងកញ្ញា ប៊េនីយាំង ដែលកក្រើកពេញបណ្តាញសង្គម រហូតក្រោយមកថ្មីៗនេះ ខាងកញ្ញា ពេជ្រ សូលីកា​ បានដាក់ពាក្យបណ្តឹង ប្តឹងទៅកាន់កញ្ញា ហ្វីយ៉ាតា និងកញ្ញា ប៊េនីយាំង និងពីបទប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឬក៏បរិហាកេរ្ត៍នោះ ដែលកាន់តែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលឡើងសារជាថ្មីម្តងទៀត ចំពោះរឿងរ៉ាវនេះ ក្រោយខាងភាគីកញ្ញាពេជ្រ សូលីកា ជ្រើសយកផ្លូវច្បាប់មកដោះស្រាយគ្នា។

ជាក់ស្តែងក្រោយមានការទម្លាយពីលិខិតកោះហៅ របស់នាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយបានអញ្ជើញ កញ្ញា ហ្វីយ៉ាតា និងកញ្ញា ប៊េនីយាំង ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ខាងមុខនេះ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ពេលនេះ កញ្ញា ពេជ្រ សូលីកា បានទំនាក់ទំនងមកកាន់ អង្គភាព TVFB សុំធ្វើការបកស្រាយរាល់មន្ទិលរបស់មហាជន ជុំវិញរឿងរ៉ាវខាងលើនេះ ជាមួយនិងលោក សុវណ្ណ រិទ្ធី ដើម្បីទាមទារភាពស្អាតស្អំរបស់កញ្ញា ត្រឡប់មកវិញ ក្រោយកញ្ញាបានដាក់ពាក្យបណ្តឹង ទៅខាងក្រសួង និងស្ថាប័នពាក់ព័ន្ធរួចរាល់អស់ហើយ ។

កញ្ញា ពេជ្រ សូលីកា និងបកស្រាយគ្រប់រឿងរ៉ាវ នៅវេលា ម៉ោង៧ និង៣០នាទីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅអង្គភាព TVFB សូមប្រិយមិត្តទាំងអស់ រង់ចាំទស្សនាការបកស្រាយនេះទាំងអស់ ៕