ប្រយត្ន័បងប្អូន! ក្រុមចោរស្ទាក់គប់កញ្ចក់រថយន្ត ដើម្បីប្លន់ទ្រព្យសម្បត្តិពីអ្នកដំណើរនៅផ្លូវជាតិលេខ៥
ព័ត៌មាន
868

ប្រិយមិត្តមួយចំនួនច្បាស់ជាធ្លាប់លឺគេនិយាយ ពីករណីស្ទាក់គប់កញ្ចក់រថយន្តដើម្បីប្លន់ទ្រព្យសម្បត្តិ ពីអ្នកដំណើរតាមដងផ្លូវ។

ជាក់ស្តែង យោងតាមគណនី Facebook ឈ្មោះ Phalla SereyNeath បានបង្ហោះ ពីហេតុការណ៍នោះ ដែលគាត់ជួបផ្ទាល់ ចែករំលែកដល់មហាជនក្នុងបណ្តាញសង្គម ឲ្យមានការប្រុងប្រយត្ន័ ដោយមានខ្លឹមសារទាំងស្រុងថា ៖ « កាត់គ្រោះ កាត់ចង្រៃ អោយអស់ទៅចុះ​ ដោយសារទឹកដោះម្តាយថ្លៃហើយ ដែលមិនមានអ្នកណាត្រូវអី ធ្លាប់តែលឺគេនិយាយ​ តែឥលូវប៉ះចំឡានខ្លួនឯង យប់មិញម៉ោងប្រហែលជា៩កន្លះ ជិះប្រហែល៨គីឡូអីទៀតទេដល់ទីរួមខេត្តពោធិ៍សាត់​ តែចង្រៃអីមានគេលួចគុបឡាន​ ព្រោះកន្លែងហ្នឹងស្ងាត់ណាស់ ចោរវាចាំលួចគុបឡានចឹង គឺវាមានបំណងចង់ ប្លន់​ បេីវាគប់ទៅប៉ះចំតៃកុងឡានដឹងតែរេចង្កូតនឹង ដឹងតែមានគ្រោះថ្នាក់ហេីយ​ បេីយេីងឈប់ឡានដឹងតែវាប្លន់ហេីយ តែនេះវាគប់ប៉ះចំគូទឡាន​ បេីប៉ះចំហៀងឡានរឺពីមុខឡានអីដឹងតែត្រូវអ្នកជិះពីក្នុងឡានហេីយ ខ្លាចហេីយធ្វេីដំណេីរពេលយប់ គ្មានសុវត្ថិភាពទេ ។ បញ្ជាក់​៖ ធ្វេីដំណេីរពីភ្នំពេញទៅកាន់ខេត្តបាត់ដំបង​ ផ្លូវជាតិលេខ៥» ៕