Mary Net៖ សល់អីទៀត រាល់ថ្ងៃធ្វើការហត់សឹងស្លាប់ ត្រូវចោរគាស់លួចខ្ទេច ,ប៉ូលិសវិញធ្វើចរិតដូចបាតផ្សារ សង្ឃឹមអីទៀត..
ព័ត៌មាន
5.57K

ភ្នំពេញ៖ យោងតាមគណនីFacebook ឈ្មោះ Mary Net បានបង្ហោះទាំងស្រុងថា ៖ «ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចោរបានចូលគាស់ផ្ទះខ្ញុំ សូមបងប្អូនប្រុងប្រយ័ត្នផង ចោរសាហាវណាស់ វាចូលគាស់ផ្ទះនៅម្តុំៗផ្ទះខ្ញុំអស់ច្រើន ហើយវាដូចជាគ្មានខ្លាចអ្នកណាសោះ... ពីមុនគាស់ផ្ទះអ្នកជិតខាងខ្ញុំអស់៣-៤ផ្ទះហើយ.. អ្នកជិតខាងខ្ញុំបានដាក់ពាក្យប្តឹងម្តងរួចហើយ តែខាងឃុំសង្កាត់ អត់អើរពើរសោះ ថែមទាំងលិចលឺពាក្យថា ចោរហ្នឹងគេស្គាល់មុខវាហើយ វាយួនបែកថ្នាំ ហើយចាប់វាបានម្តង តែសង្កាត់បានដោះលែងវាវិញហើយ ព្រះម៉េចបានជាសង្កាត់ធ្វើចឹង ខ្ញុំអត់យល់ទេ តើពួកគាត់កំពុងតែគិតអីរាល់ថ្ងៃ.. សល់អីទៀតឥលូវ... រាល់ថ្ងៃធ្វើការហត់សឹងស្លាប់ វាមកយករបស់ឯងស្រួលៗម៉េស និយាយតាមត្រង់នៅក្រោយវាំង ម្តុំផ្ទះខ្ញុំដូចជាអសុន្តិសុខណាស់ ចោរភ្លន់ម៉ូតូ ចោរឆក់ ចោរគាស់ផ្ទះ ដូចអនាមិកដល់ហើយ... បើនិយាយរឿងបងៗប៉ូលិសវិញចោរឆក់នៅនឹងមុខ ក៏មិនខ្ចិលអើរពើ តែបើឃើញស្រីៗដើរមួយៗស្រែកហូរដឺដងខាំម៉ាត់ធ្វើខ្លួនមិនសមជាអ្នកការពារប្រជាជនសោះ ចារឹកដូចបាតផ្សារ សង្ឃឹមអីទៀត.. គិតៗទៅមួម៉ៅត្រង់ថាចាប់វាបានហើយដោះលែងវាវិញ » ៕