ឯកឧត្តម ឆាយ គឹមខឿន តំណាង ឯកឧត្តម អគ្គស្នងការនគរបាលជាតិ ចុះសួរសុខទុក្ខកងកម្លាំងដែលឈរជើង ២៤ម៉ោង លើ២៤ម៉ោង
ព័ត៌មាន
566

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅទីបញ្ជាការស្រាលវាលព្រះមេរុហ៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង ទទួលបន្ទុកសេនាធិការ និងជាតំណាងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខកងកម្លាំងទាំងអស់ ដែលប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង នៅគោលដៅនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានធ្វើការណែនាំ ដល់កងកម្លាំងទាំងអស់ត្រូវគោរពអោយបាននូវវិន័យកងកម្លាំង និងធានាការពារអោយបាននៅសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ ដែលចូលរួមកម្សាន្តក្នុងពិធីបុណ្យអុំទូក ផងដែរ៕