សាហាវទាំងព្រឹក! ស្លាប់២នាក់ប្តីប្រពន្ធយ៉ាងរន្ធត់ បត់.ក បាក់ខ្លួនគងជាប់លើម៉ូតូ នៅផ្លូវជាតិលេខ៥
ព័ត៌មាន
2.26K

កំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើង ដោយមនុស្សប្រុសស្រី២នាក់ បានស្លាប់យ៉ាងរន្ធត់ បត់.ក បាក់ខ្លួនគងជាប់នៅលើម៉ូតូ យ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូតាមដងផ្លូវ ត្រូវបានរថយន្តស៊ាំយ៉ុងមួយគ្រឿង បុកពេញទំហឹង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង២០នាទីព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៤-៦៥ ភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធដែលស្លាប់មានឈ្មោះ បេង លុច អាយុ២៦ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ សែន សុខខឿន អាយុ ២៤ឆ្នាំ ជាប្រពន្ធ រស់នៅភូមិចំបក់ប្រសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2N-5893 បើកបរពីជើងឆ្ពោះទៅត្បូង លុះដល់ចំណុចកើត បានបើកវ៉ារថយន្តមួយគ្រឿងទៀតស្របទិសគ្នាតែមិនចាំម៉ាក ក៏ជ្រុលចង្កូតទៅបុកម៉ូតូម៉ាកស៊ុយសាគីស្មាស់ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1C-6299ជិះឌុបគ្នា២នាក់ប្តីប្រពន្ធបណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងរន្ធត់តែម្តង រួចប្រញាប់បើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ពេលក្រោយ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕