​(ព័ត៌មានបន្ថែម) ទុស្សេចរន្តអគ្គិសនី ឆេះផ្ទះពលរដ្ឋអស់៤ខ្នង នៅ​ខណ្ឌឫស្សីកែវ!!
ព័ត៌មាន
301

រាជធានីភ្នំពេញ​៖ (ព័ត៌មានបន្ថែម) មានករណី​អគ្គិភ័យមួយកើតឡើងបណ្តាលឱ្យឆេះផ្ទះអស់ចំនួន០៤ខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី គឺ៣ខ្នងផ្ទះឆេះអស់ទាំងស្រុង និង០១ខ្នងផ្ទះទៀតឆេះអស់ស្ទើរទាំងស្រុង។

​ហេតុការណ៍នេះបានកើតឡើងនៅ​វេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​

សមត្ថកិច្ចប​មូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះទី១-ឈ្មោះ ហេង តារា ភេទប្រុស អាយុ៣៩ឆ្នាំ (ផ្ទះទុកចោល ឆេះអស់២០% ) មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្តាល, ម្ចាស់ផ្ទះទី២-ឈ្មោះ ភួង សៀង ភេទស្រី អាយុ៦៣ឆ្នាំ ( អស់ទាំងស្រុង) ស្នាក់នៅកន្លែងកើតហេតុ (ផ្ទះទំហំ៣គុណ១៤ម៉ែត្រ), ម្ចាស់ផ្ទះទី៣ ឈ្មោះស្វាយ ថាន់ ភេទស្រីអាយុ៦៨ឆ្នាំ ( ឆេះអស់ទាំងស្រុង) ស្នាក់នៅកន្លែងកើតហេតុ (៣ម គុណ១៤ម) និងម្ចាស់ផ្ទះទី៤ មិនស្គាលឈ្មោះ (ផ្ទះទុកចោល) ទំហំ៣ គុណ១៤ម៉ែត្រ)។

ចំពោះ​មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

​ដោយក្នុងនោះ អគ្គិភ័យនេះប្រើរថយន្តចំនួន៥គ្រឿងបាញ់ទឹកអស់៨គ្រឿង និងមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ ហើយបាន រលត់ទៅវិញនៅម៉ោង៦ និង៥០នាទីយប់ថ្ងៃដដែល៕